ព័ត៌មានអន្តរជាតិ

រថក្រោះ២គ្រឿងបុកគ្នា ពេលកំពុងធ្វើសមយុទ្ធយោធា នៅហ្វាំឡង់

បរទេស ៖ ការប៉ះទង្គិចគ្នា រវាងរថពាសដែកទម្ងន់ ១២ ទៅ ១៤ តោន ដែលធ្វើឱ្យនាវិកជាច្រើននាក់ រងរបួសស្រាល ត្រូវបានគេមើលឃើញថា អាចមើលឃើញទាបដោយសារ លក្ខណៈភូមិសាស្រ្តដីស្ងួត និង មានធូលីដីខ្សាច់ ថែមទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រថក្រោះ ២ គ្រឿង បានបុកគ្នាក្នុងពេលហ្វឹកហាត់ សមយុទ្ធរបស់កងកំលាំងជើងគោក នៅតំបន់ឧទ្យានជាតិ Pohjankangas ភាគនិរតី នៃប្រទេស ហ្វាំងឡង់ ដោយបណ្តាល ឲ្យ នាវិកជាច្រើននាក់រងរបួស ។
គ្រោះថ្នាក់នេះបានកើតឡើង នៅពេលដែលយានយន្តប្រយុទ្ធ របស់កងពលតូច BMP-2M បានបុកជាមួយរថយន្ដសង្កេតការ BMP-1TJJ បំពាក់កាំភ្លើងធំ នៅពេលដែលរថក្រោះទាំងពីរមានទម្ងន់ពី ១២ ទៅ ១៤ តោន បានធ្វើដំណើរ តាមបណ្តោយស្របគ្នា។

នាវិកនៃយានទាំងពីរបានរងរបួសស្រាល ហើយសមាជិកនាវិកម្នាក់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យបន្ថែមទៀត ដោយផ្អែកលើអនុសាសន៍ របស់បុគ្គលិកពេទ្យ ។ រថក្រោះទាំងពីរបានរងការខូចខាតបន្តិចបន្តួច ក្នុងកំឡុងពេលបុកគ្នានោះ ប៉ុន្តែនៅតែអាចដំណើរការបាន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top