ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនវ៉ាក់សាំងជំនួយជាង២០លានដូស ទៅមកក្រៅប្រទេសជាលើកដំបូង ក្រោមរដ្ឋបាលរបស់លោក Biden

បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើការបញ្ជូនវ៉ាក់សាំង ប្រមាណជា២០លានដូស ទៅក្រៅប្រទេសជាលើកដំបូងហើយវានឹងអាចកើតឡើង នៅចុងខែមិថុនាខាងមុខនេះ ដែលវាត្រូវបានគេមើលឃើញថា គឺជាលើកដំបូងស្ថិតនៅក្នុងអាណិត្តរបស់លោក។

ការប្រកាសនេះត្រូវបានមនុស្សជាច្រើនកត់សំគាល់ថា វាគឺជាយុទ្ធសាស្ត្ររបស់សេតវិមានអាមេរិកក្នងការប្រើប្រាស់វ៉ាក់សាំង ជាឧបករណ៍ទំនាក់ទំនងការទូត ខណៈដែលស្ថានភាពនៃការប្រើប្រាស់វ៉ាក់សាំង នៅក្នុងប្រទេសហាក់ដូចជា មានភាពល្អប្រសើរទៅហើយនោះ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទម្សិលមិញនេះរដ្ឋាភិបាលរបស់លោក Biden បានប្រកាសថា នឹងធ្វើការបញ្ជូនវ៉ាក់សាំងដូចជា Pfizer, Moderna និង Johnson&Johnson ផងដែរ ពីលើកញ្ចប់វ៉ាក់សាំង AstraZeneca ប្រមាណជា៦០លានដូស ដែលជាផ្នែកមួយនៃគម្រោងជំនួយរបស់លោកប្រធានាធិបតី ទៅកាន់ប្រទេសដទៃទៀត។

ក្រៅតែពីប្រទេសឥណ្ឌា និងប្រទេសប្រេស៊ីលដែលកំពុងទទួលរងគ្រោះខ្លាំងដោយសារបញ្ហាកូវីដ នោះអាមេរិកក៏នឹងប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន នៅក្នុងជំនួយទៅបរទេសនេះផងដែរ ទៅឲ្យប្រទេសក្បែរខាងដូចជាកាណាដានិង មិកស៊ិកូផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top