ព័ត៌មានអន្តរជាតិ

អវកាសយានិក ដំបូង កញ្ញា Kayla Barron តែងតាំងជាសមាជិកចុងក្រោយ នៃនាវិក SpaceX NASA នឹងហោះហើរទៅកាន់ ស្ថានីយ៍អវកាស អន្តរជាតិ

អាមេរិក៖អង្គការអវកាសណាសា បានតែងតាំងជាផ្លូវការនូវអវកាសយានិកដំបូងគឺកញ្ញា Kayla Barron ដែលមានអាយុ៣៣ឆ្នាំ ដើម្បីក្លាយជាសមាជិកទី៤ និងចុងក្រោយនៃបេសកកម្មនាពេលខាងមុខនេះរបស់ SpaceX Crew-3 ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលា នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

កញ្ញា Barron ដែលបានចូលរៀននៅសាលាបេក្ខជនអវកាសយានិកកាលឆ្នាំ ២០១៧ នឹងចូលរួមជាមួយអវកាសយានិក Raja Chari និង Tom Marshburn តាមជើងហោះហើរ។ អវកាសយានិករបស់អង្គការណាសាទាំង៣នឹងឆ្ពោះទៅកាន់មន្ទីរពិសោធន៍អវកាស អណ្តែតទឹកនៅក្បែរទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) Matthias Maurer ។

ទាំងកញ្ញា Barron និងលោក Maurer នឹងបម្រើការជាអ្នកជំនាញខាងបេសកកម្ម រីឯលោក Chari និងលោក Mashburn នឹងក្លាយជាមេបញ្ជាការ និងជាអ្នកបើកយន្តហោះរៀងៗខ្លួន។ កញ្ញា Barron កើតនៅ Pocatello រដ្ឋ Idaho ប៉ុន្តែនាងបានចាត់ទុកតំបន់ Richland, Washington ជាស្រុកកំណើតរបស់នាង។

នាងទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មប្រព័ន្ធពី មហាវិទ្យាល័យ Naval Academy របស់សហរដ្ឋអាមេរិក និងអនុបណ្ឌិតផ្នែកវិស្វកម្មនុយក្លេអ៊ែរ មកពីសាកលវិទ្យាល័យ Cambridge ។ នាងក៏ទទួលបានគុណវុឌ្ឍិមន្ត្រីនាវាមុជទឹក ហើយត្រូវបានអភិឌ្ឍសមត្ថភាពខ្លួនរហូត ៣ដងនៅលើនាវា USS Maine ។ ដោយ៖លី ភីលីព

Most Popular

To Top