កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥២ សហរដ្ឋអាមេរិក បានធ្វើការតេស្ត សាកល្បងអាវុធបរិមាណូ ដែលមានកម្លាំងមហិមា ជាលើកដំបូង របស់ខ្លួននឹងទទួល បានជោគជ័យបំផុត ។ ការធ្វើតេស្តសាកល្បង ដែលត្រូវបានគេធ្វើឡើង នៅលើប្រជុំកោះ Eniwetok atollនៅក្នុងមហាសមុទ្រប៉ាស៊ិហ្វិក។
ការធ្វើ តេស្ត ដែលត្រូវបានគេមើលឃើញថា ជាការសំញ៉ែងដាក់គ្នា រវាងប្រទេសអាមេរិក និងសហភាពសូវៀត នៅក្នុងសម័យសង្គ្រាមត្រជាក់ ដែលនៅមុននោះ ក្នុងកំឡុងឆ្នាំ១៩៤៩ សហភាពរុស្សីបានធ្វើការតេស្ត សាកល្បងគ្រាប់បែកអាតូមិក បានជោគជ័យ មុនរួចទៅហើយ ដែលជាហេតុធ្វើឲ្យអាមេរិក សម្រេចចិត្តធ្វើការសាកល្បង អាវុធរបស់ខ្លួនវិញម្តងបែបនេះ ។
សហភាព សូវៀត បានផ្ទុះអាវុធនុយក្លេអ៊ែរ របស់ខ្លួននៅឆ្នាំបន្ទាប់មកទៀត ហើយរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេសប្រាំពីរបានផលិត គ្រាប់បែកអ៊ីដ្រូសែន របស់ខ្លួនបាន ជោគជ័យដែរ ដូចគ្នា ។ ការប្រណាំងសព្វាវុធនុយក្លេអ៊ែរ បានឈានទៅមុខមួយជំហាន ដ៏គួរឱ្យភ័យខ្លាចចាប់តាំង ពីពេលនោះមក ។
គ្រាប់បែកអ៊ីដ្រូសែន ប្រភេទនេះ ដែលសព្វថ្ងៃវាកំពុងត្រូវ បានទទួលការ គំរាមកំហែងពីសំណាក់ ប្រទេសកូរ៉េខាងជើង ដែលបានគេជឿជាក់ថា កំពុងព្យាយាមផលិតអាវុធប្រភេទនេះ ។ គ្រាប់បែកអ៊ីដ្រូសែន ដែលត្រូវបានគេអះអាងថា មានកម្លាំងខ្លាំងជាងគ្រាប់បែក នុយក្លេអ៊ែរធម្មតា ដល់ទៅ១០០០ដង៕
ប្រែសម្រួល:ស៊ុនលី