ព័ត៌មានអន្តរជាតិ

សិង្ហបុរីបន្ថែមកញ្ចប់​ ថវិកា ជំនួន២៧លានដុល្លារ ដល់ពលរដ្ឋ ជាអ្នកបើកបរ រថយន្តសេវាសាធារណៈ

បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ CNA នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមអ្នកបើកបរថយន្តា តាក់ស៊ីនិងរថយន្តឈ្នួល ដែលបានបាត់បង់ប្រាក់ចំណូល ដោយសារបញ្ហាកូវីដ នឹងអាចទទួលបានថវិកា ជំនួយពីសំណាក់រដ្ឋាភិបាល សិង្ហបុរី ប្រមាណជា២៧លានដុល្លារ រហូតដល់ចុងខែមិថុនាឆ្នាំនេះ ។

នេះមានន័យថា កញ្ចប់ថវិកានេះបានកើនឡើង រហូតទៅដល់១៨៨លានដុល្លារ ក្នុងកិច្ចការងារ ដើម្បីជួយក្រុមអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងនេះ គិតចាប់តាំងតែពីមករា រហូតដល់ខែមិថុនា។

យោងតាមការបញ្ជាក់ របស់អជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការងារ ការធ្វើដំណើរ តាមផ្លូវគោក LTA បានឲ្យដឹងថា ក្រុមអ្នកបើកបរទាំងនោះប្រាក់ប្រមាណ ជា២៥ដុល្លារ ក្នុងមួយថ្ងៃជំនួស ឲ្យកញ្ចប់ប្រាក់ ចាស់ ដែលទទួលបានត្រឹមតែ១៥ដុល្លារ ក្នុងមួយថ្ងៃឬប្រមាណជា៧៥០ដុល្លារ ក្នុងមួយខែរហូទដល់ខែមិថុនា ។

ការប្រកាសនេះ បានជួយឲ្យក្រុមអ្នកបើកបរ មានកម្រិតធូរស្រាលមួយកម្រិតទៀត ក្រោយពេល ដែលក្រុមហ៊ុនជួលរថយន្ត បានប្រកាសបញ្ចុះតម្លៃ ជួលមកត្រឹមពាក់កណ្តាល សម្រាប់ពួកគេហើយ ក្រុមហ៊ុនខ្លះបានបញ្ចុះមកត្រឹមតែ ៥ដុល្លារក្នុងមួយថ្ងៃ ពីការទាមទារលើកមុន១០ថ្ងៃក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top