ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធា មីយ៉ាន់ម៉ា បញ្ជាក់ថាលោកស្រី Aung San Suu Kyi នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ

បរទេស៖ មេដឹកនាំយោធា មីយ៉ាម៉ាលោក Min Aung Hlaing នៅសប្តាហ៍នេះ បានធ្វើការអះអាងថា លោកស្រី Aung San Suu Kyi មានសុខភាពល្អជាធម្មតា នៅក្នុងផ្ទះរបស់គាត់ ហើយនឹងត្រូវបង្ហាញខ្លួន នៅក្នុងតុលាការ ប៉ុន្មានថ្ងៃខាងមុខនេះ។

ជាសេចក្តីថ្លែងការណ៍ និងសំភាសដោយក្រុមអ្នកកាសែត លើកដំបូងបំផុតរបស់លោក គិតចាប់តាំងតែពីពេល ធ្វើរដ្ឋប្រហារលើកដំបូង កាលពីថ្ងៃទី១ខែកុម្ភៈ មកនិងកំពុងបង្កធ្វើឲ្យប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរបន្ថែម ពីលើបញ្ហាកូវីដ ដែលមានស្រាប់។

គួរឲ្យដឹងដែរថាលោកស្រី Aung San Suu Kyi គឺជាម្ចាស់ពានរង្វាន់ណូបែល Laureate ដែលជាពានរង្វាន់ផ្តល់ឲ្យលោកស្រី សម្រាប់កិច្ចការងារតស៊ូ ប្រឆាំងទៅនឹងរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ាជំនាន់មុន អស់រយៈពេលជាយូរ មកហើយនោះ ត្រូវបានចាប់ខ្លួន ជាមួយនឹងមនុស្សប្រមាណ ជាជាង៤០០០នាក់ទៀត នៅក្នុងរដ្ឋប្រហារចុងក្រោយនេះ ហើយកំពុងរងការចោទប្រកាន់ជាច្រើនករណី ពីសំណាក់រដ្ឋាភិបាលយោធាថ្មី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top