ព័ត៌មានអន្តរជាតិ

ពលរដ្ឋម៉ាឡេស៊ី​ កាន់តែច្រើន បន្តធ្វើការងារពីផ្ទះ ខណៈដែលកូវីដ កំពុងវាយលុកសាជាថ្មី

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាការរឹតបន្តឹងបន្ថែម ពីសំណាក់រដ្ឋាភិបាល ម៉ាឡេស៊ី ទៅលើបញ្ហាប្រយុទ្ធប្រឆាំងនឹងកូវីដ គឺបានធ្វើឡើងហើយក្នុងនោះ ក៏មានទាំងការដាក់កំហិត ចំពោះអ្នកធ្វើការងារពីផ្ទះ និងការកំណត់ពេលវេលា និងចំនួនបុគ្គលិក នៅតាមកន្លែងធ្វើការនីមួយៗផង។

នៅក្នុងសន្និសិទកាសែតរួមមួយ ជាមួយនឹងលោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោក Noor Hisham Abdullah ផងលោក Yaakob បានបន្តថាអ្នកធ្វើការប្រមាណ ជា៨០ភាគរយ នៅក្នុងវិស័យសាធារណៈ និង៤០ភាគរយ ពីវិស័យឯកជន នឹងទាមទារចាំបាច់ ឲ្យធ្វើការងារពីផ្ទះរបស់ពួកគេ។

យោងតាមការបញ្ជាក់ ដោយលោកនាយករដ្ឋមន្ត្រី Muhyinddin Yassin កាលពីថ្ងៃទី១០ខែឧសភា កន្លងមកក៏បានបញ្ជាក់ដែរថា ការរឹតត្បិតប្រទេសសាជាថ្មីនេះ នឹងត្រូវកំណត់ឲ្យបុគ្គលិក និងអ្នកគ្រប់គ្រងតាមក្រុមហ៊ុននានា មិនដល់៣០ភាគរយឡើយ ដែលអាចធ្វើដំនើរទៅធ្វើការ នៅកន្លែងធ្វើការបាន។

គោលការណ៍រឹតបន្តឹងដដែលនោះ ក៏បានបញ្ជាក់ដែរថាសេវា ធ្វើដំណើរសាធារណៈ ក៏ត្រូវកាត់បន្ថយមមកត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ជារៀងរាល់ថ្ងៃរហូត ដល់មានការប្រកាសសាជាថ្មី ពីសំណាក់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top