រីយ៉ូ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានមនុស្សស្លាប់ច្រើនជាង ៨៦០ នាក់ ដោយជំងឺកូវីដ- ១៩ ដែលធ្វើឱ្យចំនួនស្លាប់ថ្នាក់ជាតិ កើនឡើងដល់ ៤៤៩,០៦៨ នាក់ នេះបើយិងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាល ប្រេស៊ីលបានឲ្យដឹងថា សរុបចំនួន ៣៥,៨១៩ នាក់ទៀត ត្រូវបានគេរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយអ្នកឆ្លងសរុប បានកើនឡើងដល់ ១៦,០៨៣,២៥៨ ករណីនៅទូទាំងប្រទេស ។
ប្រទេសប្រេស៊ីលមានចំនួន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា ។
គួរបញ្ជាក់ថា ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មី នៃការឆ្លង ដែលបណ្តាលឱ្យមាន ការកើនឡើងនូវករណីឆ្លង និងការស្លាប់ដោយសារមន្ទីរពេទ្យ គ្របដណ្តប់ដោយអ្នកជំងឺកូវីដ-១៩ ៕
ដោយ ឈូក បូរ៉ា