ព័ត៌មានអន្តរជាតិ

ការសិក្សាបានបង្ហាញថា សត្វសុនខ អាចស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ទោះបីអ្នកជំងឺ មិនទាន់បង្ហាញរោគសញ្ញាក្តី

ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា សត្វសុនខ អាចទទួលបានការហ្វឹកហាត់ ដើម្បីស្វែងរកការឆ្លងជំងឺកូវីដ-១៩បានប្រមាណជាង៩០ភាគរយ ទើបីជាអ្នកជំងឺមិនទាន់ បង្ហាញរោគសញ្ញាជំងឺក្តី ។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយ នៅថ្ងៃចន្ទនេះដែលក្រុមអ្នកនិពន្ធសង្ឃឹមថា អាចជួយជំនួសដល់ភាពចាំបាច់ ក្នុងការធ្វើចត្តាឡីស័ក ចំពោះអ្នកមកដល់ថ្មី ។

ការប្រើប្រាស់សញ្ញាសម្គាល់ របស់ពួកគេតាមរយៈការហិតក្លិន ដែលអាចពាំស្ករកន្លះស្លាបព្រាបាយ ដែលសត្វសុនខអាចដឹងតាមការហិតអ្នកជំងឺ ដូចជា រោគមហារីក គ្រុនចាញ់ និងជំងឺស្កន់ ។

ការសិក្សាដំបូងៗ បានបង្ហាញថា សត្វសុនខអាចរកវត្តមាន SARS-CoV-2 ។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រត្រូពិច ក្រុងឡុងដ៏ ចង់ឃើញ បើសិនជាសត្វសុនខ អាចរកឃើញសារធាតុគីមី ដែលសម្គាល់នៅក្នុងខ្លួននរណាម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ ប៉ុន្តែ មិនបានបង្ហាញរោគសញ្ញាជំងឺ ។

ពួកគេបានប្រមូលយកវត្ថុវិភាគនៃសម្លៀកបំពាក់ និងម៉ាស់មុខពីពលរដ្ឋ ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់អ្នកខ្សោយ ឬមានរោគសញ្ញា SARS-CoV-2៕

Most Popular

To Top