ព័ត៌មានអន្តរជាតិ

ច្បាប់កាំភ្លើង​ តឹងរឹង របស់ប្រទេសជប៉ុន បង្កបញ្ហាសម្រាប់ការប្រកួត កីឡាបាញ់ កាំភ្លើងអូឡាំពិក

តូក្យូ ៖ ច្បាប់ត្រួតពិនិត្យអាវុធតឹងរឹងបំផុត នៅលើពិភពលោកកំពុង បង្កបញ្ហាមិនធម្មតា នៃព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ពីគ្រូបង្វឹកដែលមិនអាចប៉ះអាវុធ រហូតដល់ដែនកំណត់ដ៏តឹងរឹង ចំពោះគ្រាប់រំសេវ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ចំពោះ Goran Maksimovic វិសាលភាព នៃការរឹតត្បិត របស់ប្រទេសជប៉ុន បានកាន់តែច្បាស់ នៅពេលលោកទៅដល់គ្រូបង្វឹក ក្រុមជម្រើសជាតិ ហើយបានរកឃើញថា លោកមិនអាច ដាក់ម្រាមដៃ លើកាំភ្លើងបានទេ ។ ម្ចាស់មេដាយមាសមាស ចម្ងាយ ១០ ម៉ែត្រ នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងសេអ៊ូល ១៩៨៨ បាននិយាយថា ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅដើមដំបូង ។

លោកបានបន្ថែមទៀតថា វាពិតជាលំបាកណាស់សម្រាប់គ្រូបង្វឹកពីព្រោះពេលខ្លះអ្នកត្រូវពិនិត្យមើលថា កេះនោះច្បាស់រឺក៏ពិនិត្យមើល ទម្ងន់របស់កេះ ឬជួយឲ្យអ្នកបាញ់សម្រួលផ្នែកខ្លះ ។ មានមនុស្សតែ ៥០០ នាក់ប៉ុណ្ណោះ អាចកាន់កាំភ្លើងខ្លីខ្យល់ នៅប្រទេសជប៉ុន ដែលមានប្រវត្តិ គ្រប់គ្រងកាំភ្លើង និងអាវុធដទៃទៀត តាំងពីរាប់រយឆ្នាំមកហើយ ។

សព្វថ្ងៃច្បាប់កាំភ្លើង របស់ប្រទេសជប៉ុន ស្ថិតក្នុងចំណោមប្រទេស ដែលតឹងរ៉ឹងជាងគេបំផុត នៅលើពិភពលោក ហើយការ ស្លាប់ប្រចាំឆ្នាំ ដោយសារអាវុធ នៅប្រទេសមានប្រជាជន ចំនួន ១២៥ លាននាក់ ជាប្រចាំគឺជាតួលេខតែមួយ ។ ការទទួលបានអាជ្ញាប័ណ្ណកាំភ្លើង គឺជាដំណើរការដ៏វែង និងស្មុគស្មាញ សូម្បីតែសម្រាប់ ប្រជាជនជប៉ុន ដែលដំបូងត្រូវតែទទួលបាន អនុសាសន៍ពីសមាគម បាញ់ហើយ បន្ទាប់មកត្រូវឆ្លងកាត់ការ ត្រួតពិនិត្យរបស់ប៉ូលីសយ៉ាងតឹងរឹង ។

វារឹតតែពិបាកសម្រាប់ជនបរទេស ដោយ Maksimovic ត្រូវប្រើជំនួយការជប៉ុន ជាអន្តរការីនៅពេលលោក កំពុងបង្វឹកក្រុមបាញ់ភ្លើង ។ ព្រឹត្តិការណ៍ កីឡាអូឡាំពិក ដែលពន្យារពេលនៃការឆ្លងវីរុស នេះក្រុមមន្រ្តីបានផ្លាស់ប្តូរបញ្ហាដែលអាក្រក់បំផុត តាមរយៈការបង្កើតនូវការរំខានដល់ការងារ។
លោក Kiichiro Matsumaru ប្រធានសមាគមកាំភ្លើងជាតិ នៃប្រទេសជប៉ុន បានប្រាប់ថា វាជាដំណើរការស្មុគស្មាញមួយ ។ យើងបានចូលរួមក្នុងការចរចា ជាមួយប៉ូលីស និងរដ្ឋាភិបាលដូច្នេះ ក្រុមដែលមកទីនេះនឹងមិនមានពាក្យ បណ្តឹងណាមួយឡើយ ប៉ុន្តែទោះបីមានការខិតខំប្រឹងប្រែង យ៉ាងណាក៏ដោយ ក៏លោកខ្លាច ប្រសិនបើពួកគេមកទីនេះ ហើយមានអារម្មណ៍ថា មិនស្រួលពួកគេអាចនឹងត្អូញត្អែរ ៕ដោយ៖លី ភីលីព

Most Popular

To Top