ព័ត៌មានអន្តរជាតិ

ហុងកុង នឹងបោះចោលវ៉ាក់សាំងរាប់លានដូស ដែលកៀកនឹងកាលបរិច្ឆេទ

បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីក្រុងហុងកុងត្រូវបានគេជឿជាក់ថា គឺកៀកទៅនឹងការសម្រេចចិត្ត ក្នុងការបោះចោល
នូវវ៉ាក់សាំង ការពារកូវីដជាច្រើនលានដូស ដោយសារតែវាកាន់តែជិតដល់ពេលហូសកាលកំណត់ ទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា វ៉ាក់សាំងនៅសល់ក្នុងស្តុករាប់លានដូសនឹងត្រូវបោះចោលដោយសារតែផុតកាលបរិច្ឆេទផង និងជាពិសេសដោយសារតែ មិនមានមនុស្ស
ដែលបានចុះឈ្មោះក្នុងការ ទទួលយកវាគ្រប់គ្រាន់ នៅឡើយ។

គួរឲ្យដឹងដែរថាក្រុងហុងកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសំណាងបំផុត ដែលអាចមានចំនួនវ៉ាក់សាំងលើសពីភាពគ្រប់គ្រាន់ ក្នុងការចាក់ជូនពលរដ្ឋរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះពលរដ្ឋរបស់ក្រុងហុងកុងទាំង ៧,៥លាននាក់ គឺមិនទាន់បានអាចចាក់វ៉ាក់សាំងគ្រប់គ្នានៅឡើយ។

នៅថ្ងៃនេះផងដែរ រដ្ឋាភិបាលក្រុងហុងកុងក៏បានចេញសេចក្តីប្រកាសព្រមានផងដែរ ទៅកាន់ពលរដ្ឋរបស់ខ្លួនថាពួកគេមានពេលវេលាតែ ៣ខែទៀតប៉ុណ្ណោះ មុនពេលដែលវ៉ាក់សាំង Pfizer នៅក្នុងស្តុករបស់ខ្លួននឹងត្រូវផុតកំណត់ទៅ៕ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top