តូក្យូ ៖ សារព័ត៌មានជប៉ុន Nikkan Kogyo បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន ចង់ឲ្យក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) និងក្រុមហ៊ុន Sony Group បានវិនិយោគទឹកប្រាក់ ១ លានលានយ៉េន (៩,១៩ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រ ផលិតឧបករណ៍ អេឡិចត្រូនិក 20 Nanometer ដំបូងបង្អស់របស់ជប៉ុន ដើម្បីផលិត បន្ទះឈីប សម្រាប់រថយន្ត គ្រឿងម៉ាស៊ីន ឧស្សាហកម្ម និងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
របាយការណ៍នោះបាននិយាយថា ក្រោមគំនិត ដែលបង្កើតឡើងដោយក្រសួង សេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម TSMC និងSony នឹងសាងសង់រោងចក្រមួយ នៅជិតរោងចក្រឧបករណ៍ ចាប់រូបភាពរបស់ក្រុមហ៊ុនជប៉ុន នៅភាគនិរតីប្រទេសជប៉ុន ។
អ្នកនាំពាក្យក្រុមហ៊ុន Sony បានប្រាប់ឲ្យដឹងថា ដូចដែលវាជាការប៉ាន់ស្មានយើង បដិសេធមិនធ្វើអត្ថាធិប្បាយទេ ។ TSMC មិនបានឆ្លើយតបភ្លាមៗ តាមអ៊ីម៉ែលស្នើសុំការ អត្ថាធិប្បាយទេ ៕ដោយ៖លី ភីលីព