ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ធុនតូចចំនួន០១ គ្រឿងនៅ រដ្ឋតិចសាស់ ស្លាប់ម្នាក់

ហាវស្តុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្សម្នាក់ ត្រូវបានគេប្រកាសថា ស្លាប់ នៅក្នុងអំឡុងពេលធ្លាក់ យន្តហោះធុនតូចចំនួន០១គ្រឿង នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

ក្រសួងសុវត្ថិភាពសាធារណៈប្រចាំរដ្ឋតិចសាស់ បានឲ្យដឹងថា យន្តហោះធុនតូចចំនួន០១គ្រឿង បានធ្លាក់កាលពីរសៀលថ្ងៃសៅរ៍ នៅ Pearland រដ្ឋតិចសាស់ ដែលជាតំបន់ជាយក្រុង មួយស្ថិតនៅភាគខាងត្បូង ក្រុងហាវស្តុន ដែលបណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ នៅលើយន្តហោះនោះ ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន០២នាក់ នៅលើយន្តហោះនៅពេលធ្លាក់ ។

មនុស្សផ្សេងទៀត នៅលើយន្តហោះ គឺនាងបានរបួសត្រង់ដៃម្ខាង ក្នុងអំឡុងពេលធ្លាក់ ។

ក្រសួងអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពសាធារណៈជាតិ នឹងបើកការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះប្រភេទ ម៉ាស៊ីនមួយគ្រឿងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top