ប្រទេសចិនបានបញ្ចប់ការស្ថាបនាស្ថានីយ៍ វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក គឺ ស្ថានីយ៍វារីអគ្គីសនី Baihetan ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Jingsha ដែលជាដៃទន្លេ Yangtze នៅភាគនិរតីនៃប្រទេសចិន។
ប្រតិបត្តិកររបស់គម្រោងនេះបាននិយាយថា សំណង់សំខាន់ៗត្រូវបានតំឡើងរួចរាល់អស់ហើយ ហើយម៉ាស៊ីនភ្លើងដំបូងគេគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែកក្កដា។ ស្ថានីយ៍វារីអគ្គិសនីនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឱ្យដំណើរការទាំងស្រុងនៅចុងឆ្នាំ ២០២២ ។
Baihetan គឺជាស្ថានីយ៍វារីអគ្គិសនីដែលមានកម្លាំង ១៦ជីហ្កាវ៉ាត់ ដែលនឹងអាចផលិតអគ្គិសនីបានរហូតដល់ ៦២ប៊ីលានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ។ ស្ថានីយ៍ថ្មីនេះនឹងស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីស្ថានីយ៍វារីអគ្គិសនីដែលមានទំហំ ២២,៥ជីហ្កាវ៉ាត់ដែលជាស្ថានីយ៍វារីអគ្គិសនីធំបំផុតនៅលើពិភពលោកស្ថិតនៅលើដងទន្លេYangtze។ នៅក្នុងឆ្នាំ ២០២០ ទំនប់ Three Gorges បង្កើតថាមពលអគ្គីសនីបានចំនួន ១០៣,១ប៊ីលានគីឡូវ៉ាត់ម៉ោងដែលបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការបង្កើតថាមពលនៅស្ថានីយ៍វារីអគ្គិសនីតែមួយ។
នៅពេលទទួលបានការអនុញ្ញាតិពេញលេញ ស្ថានីយ៍វារីអគ្គីសនី Baihetan នឹងជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតប្រចាំឆ្នាំនៅក្នុងប្រទេសចិនបានចំនួន ៥១,៦លានតោន៕
ប្រភព៖sabay