ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា បរាជ័យក្នុងការបង្ក្រាប ក្រុមបាតុករ ដែលធ្វើបាតុកម្ម អស់រយៈពេល០៤ខែ ក្រោយធ្វើរដ្ឋប្រហារ

រ៉ងហ្គូន ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរ តាមដងផ្លូវ នៅថ្ងៃអង្គារទី០១ មិថុនានេះ នៅតាមសង្កាត់ជាច្រើន ខណៈការប្រយុទ្ធគ្នា រវាងកងទ័ព និងកងជីវពលប្រឆាំង នឹងរបបយោធាបានផ្ទុះឡើង នៅតាមតំបន់ព្រំដែន អស់រយៈពេល០៤ខែ បន្ទាប់ពីយោធា បានបណ្តេញ រដ្ឋាភិបាល ដែលបានជាប់ឆ្នោត នៅក្នុងអំពើរដ្ឋប្រហារមួយ ។

យោធា របស់ប្រទេសមីយ៉ាន់ម៉ា នៅតែតស៊ូ ដើម្បីអនុវត្តបទបញ្ជា បន្ទាប់ពីការចាប់ខ្លួន លោកស្រីអ៊ុងសាន ស៊ូជី និងមេដឹកនាំជាន់ខ្ពស់ នៃគណបក្ស របស់លោកស្រី ដែលបង្កឱ្យមានការតវ៉ា ទូទាំងប្រទេស និងធ្វើកូដកម្ម ។

រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានបង្ហាញថា នៅភាគខាងត្បូងប្រទេស មីយ៉ាន់ម៉ា ក្រុមបាតុករប្រឆាំង នឹងយោធា បានធ្វើការដង្ហែក្បួននៅឯក្រុង Laung Lone កាសែត Irrawaddy បានផ្សាយដូច្នេះ ។

នៅពេលជាមួយគ្នានេះដែរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃទីក្រុងរ៉ងហ្គូន ក្រុមអ្នកតវ៉ាវ័យក្មេង ភាគច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងស្រុក Kamayut ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top