អេស្ប៉ាញ ៖ ការសិក្សារកឃើញ ថា ៣១ ភាគរយ នៃជនជាតិអង់គ្លេស និងជាងពាក់ កណ្តាល នៃជនជាតិអឺរ៉ុប នឹងជំនួសសមាជិកសភា របស់ពួកគេ ដោយប្រើប្រាស់ បច្ចេកវិទ្យាភាពវៃឆ្លាត ជាមួយប្រព័ន្ធ សិប្បនិម្មិត ប្រសិនបើផ្តល់ឱកាសឲ្យ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
របកគំហើញនេះ បានមកពី របាយការណ៍ ស្ទង់មតិអ៊ឺរ៉ុប European Tech Insights Survey ចុងក្រោយបំផុត ត្រូវបានចងក្រង ដោយអ្នក ស្រាវជ្រាវ មកពីសាកលវិទ្យាល័យ IE នៅប្រទេសអេស្ប៉ាញ ។ លទ្ធផលបង្ហាញពីការសង្ស័យ កាន់តែខ្លាំងឡើង ជុំវិញក្រុមហ៊ុន “ Big Tech” ប៉ុន្តែបន្ទាប់ពីមាន ការបិទទ្វារ អស់រយៈពេលមួយឆ្នាំឆន្ទៈ កាន់តែច្រើនក្នុងការ ចាប់យកបច្ចេកវិទ្យាទាំងមូល ។
ឧទាហរណ៍ជាង ៤០ ភាគរយ នៃអ្នកឆ្លើយសំណួរ បានគាំទ្រការប្រើប្រាស់បច្ចេកវិទ្យា សម្គាល់ផ្ទៃមុខ ដ៏ចម្រូងចម្រាស សម្រាប់ផ្ទៀងផ្ទាត់ អត្តសញ្ញាណពលរដ្ឋ ។ ហើយជនជាតិអង់គ្លេស ៦៤ ភាគរយ និង ៧២ ភាគរយ នៃជនជាតិអឺរ៉ុប បាននិយាយថា ពួកគេចង់បោះឆ្នោតនៅក្នុងការបោះឆ្នោត ដោយប្រើទូរស័ព្ទចល័ត របស់ពួកគេ ។
បើតាមសម្តីរបស់លោក Oscar Jonsson នាយកសាកល វិទ្យាល័យ IE ថា ក្នុងឆ្នាំនេះយើងសង្កេតឃើញ មានការយល់ឃើញអវិជ្ជមាន កាន់តែច្រើនចំពោះក្រុមហ៊ុនធំ និងតួនាទី របស់ពួកគេ នៅក្នុងសង្គម ។ ប្រជាជនអឺរ៉ុបកាន់តែច្រើនឡើង ៗ ចង់ដាក់កម្រិត ឬបន្ថយតម្លៃពួកគេ ហើយយកពន្ធបន្ថែមទៀត ។
ទោះយ៉ាងណាលោកបានបន្ថែមថា ទន្ទឹមនឹងនេះជំងឺរាតត្បាត បានបង្កើនការពឹង ផ្អែករបស់យើងលើទំនិញ ដែលពួកគេផ្តល់ និងឌីជីថលកាន់តែទូលំទូលាយ ។ នេះបញ្ជាក់ពីតម្រូវការទ្វេដង នៃតម្រូវការ នៃទំនិញឌីជីថល ប៉ុន្តែក៏មានការកើនឡើង នៃទំហំមិនមានច្បាប់គ្រប់គ្រង ដែលពួកគេកំពុងដំណើរការផងដែរ ៕ ដោយ៖លី ភីលីព