បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនិងការពារជាតិ ជាច្រើននៅអង្គការណាតូ បានឈានទៅដល់កិច្ច ព្រមព្រៀងគ្នា មួយកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងការបន្តកិច្ចការងារ គាំទ្រទៅដល់ប្រទេសអាហ្គានីស្ថានបន្ថែមទៀត។
អគ្គលេខាធិការបស់ អង្គការណាតូលោក Jens Stoltenberg បានបន្តដែរថាណាតូនឹងនៅតែបន្តគាំទ្រនិងជួយដល់ អាហ្គានីស្ថានបើទោះបីជាកងកម្លាំងរបស់ ខ្លួននឹងត្រូវដកចេញពីប្រទេសនេះ ទាំងអស់នាពេលខាងមុខក្តី។
ថ្លែងនៅក្នុងសន្ទរកថានៃកិច្ចប្រជុំតាមអនឡាញ មួយជាមួយនឹងក្រុមរដ្ឋមន្ត្រីដែលជាសមាជិករបស់អង្គការណាតូលោក Jens បាននិយាយបែបនេះថា ក្រុមរដ្ឋមន្ត្រី របស់អង្គការណាតូ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តការគាំទ្រឲ្យអស់ពីលទ្ធភាពដែលជាអ្វីយើងអាចហៅថា ជាការចែករំលែក ដើម្បីឲ្យអាហ្គានីស្ថានទទួលបាន សន្តិភាពយ៉ាងពេញលេញ។
លោកបន្តថាណាតូក៏នឹងបន្តដាក់ ឲ្យមានវត្តមានអ្នកកាទូត ស៊ីវិលនៅក្នុងទីក្រុង កាប៊ុលដដែលខណៈដែល ទាំងកងទ័ពណាតូនិងជាពិសេស សហរដ្ឋអាមេរិក គឺបានចាប់ផ្តើមដក
ទ័ពចេញជាបណ្តើរៗ ទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី