ព័ត៌មានអន្តរជាតិ

ជប៉ុន ប្ដេជ្ញាបន្ថែមជំនួយ ៨០០លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងលើវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជាអន្ដរជាតិ

តូក្យូ៖ ប្រទេសជប៉ុន បានសន្យាផ្តល់ប្រាក់ចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់កិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយចំពេលមានគំលាតកាន់តែធំរវាងប្រទេសនានា ក្នុងការទទួលបានថ្នាំបង្ការ។

ជាមួយនឹងការប្តេជ្ញាចិត្តពីបណ្តាប្រទេស និងវិស័យឯកជន អង្គភាព COVAX បានឈានដល់គោលដៅរបស់ខ្លួនក្នុងការផ្តល់មូលនិធិចំនួន ៨,៣ ពាន់លានដុល្លារ ដើម្បីធានានូវវ៉ាក់សាំងចំនួន ១,៨ ពាន់លានដូស ដែលគ្រប់គ្រាន់សម្រាប់ ៣០ ភាគរយនៃចំនួនប្រជាជនក្នុងប្រទេស កំពុងអភិវឌ្ឍន៍។

ការសន្យារបស់ជប៉ុន ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលតាមអ៊ិនធឺណិត ដែលមានការចូលរួមពីអ្នកតំណាងមកពីប្រទេសរាប់សិបប្រទេស បានទទួលបានការផ្តល់ជូន ២០០ លានដុល្លារ កាលពីលើកមុន។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានឲ្យដឹងផងដែរថាប្រទេសជប៉ុន នឹងផ្តល់នូវថ្នាំដែលផលិតក្នុងស្រុកចំនួន ៣០ លាននៅពេលណាមួយ នាពេលអនាគត។

លោកនាយករដ្ឋមន្រ្តី ដែលជាសហម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបានឲ្យដឹងនៅក្នុងសុន្ទរកថាបើកថា“ យើងមិនត្រូវអនុញ្ញាតឱ្យមានស្ថានភាពជាក់លាក់មួយ ឬអំណាចសេដ្ឋកិច្ចរបស់ប្រទេសក្នុងការកំណត់លទ្ធភាពទទួលបានវ៉ាក់សាំងនោះទេ” ។ ប្រទេសជប៉ុនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវការចាក់វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។

COVAX បានបញ្ជូនវ៉ាក់សាំថច្រើនជាង ៧០ លានដងទៅកាន់ជាង ១២០ ប្រទេសចាប់តាំងពីខែកុម្ភៈ។ យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា គំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានរៃអង្គាសប្រាក់បាន ៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៣០ ខែឧសភា។

សហរដ្ឋអាមេរិក មានចំណែកច្រើនជាងគេរហូតមកដល់ពេលនេះបានដាក់ចេញនូវទឹកប្រាក់ចំនួន ២,៥ ពាន់លានដុល្លារក៏ដូចជា ៨០ លានដូស។ សហគមន៍អ៊ឺរ៉ុប ក៏បានផ្តល់ជារួមនូវទឹកប្រាក់រាប់ពាន់លានដុល្លារ និងវ៉ាក់សាំង ១០០ លានដូសផងដែរ៕ដោយ ឈូក បូរ៉ា

Most Popular

To Top