ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីទី១រ បស់អាមេរិក ដែលបានចូលរួម ប្រារព្ធខួប ១០០ឆ្នាំ នៃការសម្លាប់រង្គាលនៅក្រុង Tulsa

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីដំបូងគេ ដែលរំលឹកដល់ការស្លាប់រង្គាល់ នៅក្រុង Massacre នៅឆ្នាំ១៩២១ ដែលជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយ នៃអំពើហឹង្សាពូជសាសន៍នៅក្នុងប្រវត្តិសាស្តរ អាមេរិក។

កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក បៃដិន បានជិះយន្តហោះទៅកាន់ទីក្រុង Tulsa រដ្ឋ Oklahoma ដើម្បីចូលរូមរំលឹកខួប១០០ឆ្នាំ នៃការវាយប្រហារដែលបានសម្លាប់ជីវិតជនជាតិ អាមេរិកាំង-អាហ្វ្រិក ចំនួន៣០០នាក់ ។

ក្នុងរយៈពេលពីរថ្ងៃនៃអំពើហឹង្សា ដែលបង្កឡើងដោយក្រុមមនុស្សស្បែកស ត្រូវបានលុបចោល ដែលភាគច្រើនពីប្រវត្តិសាស្ត្រអស់ជាច្រើន ទសវត្សមកហើយ ។

កម្មវិធីនេះបានចូលដល់សុន្ទរកថា ថ្នាក់ជាតិម្តងទៀត ចំពេលមានការប្រឆាំង នឹងការរើសអើងជាតិសាសន៍កាល ពីឆ្នាំមុន ។

គួរំលឹកថា នៅថ្ងៃទី៣១ ខែឧសភាឆ្នាំ១៩២១ ជនជាតិអាមេរិកាំងស្បែកស មួយក្រុមបានធ្វើបាតុកម្មនៅក្នុងសង្កាត់ ហ្គ្រីដវូដ ដែលមានភាពលេចធ្លោ និងលេចធ្លោជាងគេនៅក្នុងក្រុង Tulsa ។

សហគមន៍ដែលត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីផ្លូវដែក ហៅថា “Black Wall Street” គឺជាសង្កាត់ដែលមានអ្នកមានទ្រព្យសម្បត្តិបំផុត ពលរដ្ឋអាមេរិក- អាហ្វ្រិក ហើយផ្ទះ និងអាជីវកម្មជាច្រើនត្រូវបានដុតបំផ្លាញ នៅក្នុងអំពើកុបកម្មនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Most Popular

To Top