ព័ត៌មានអន្តរជាតិ

ណាសា ប្រកាសបេសកកម្ម ចំនួន២ ទៅកាន់ភព ស្រុកតម្លៃ ជាង១០០០លានដុល្លារ

បរទេស ៖ អង្គការណាសា នៅសប្តាហ៍នេះ ត្រូវបានទូរទស្សន៍ BBCចេញផ្សាយថា បានប្រកាសដំណើរការបេសកកម្មថ្មី ចំនួន២ របស់ខ្លួន ដើម្បីធ្វើដំណើរ ទៅកាន់ភពសុក្រក្នុងការ ស្រាវជ្រាវពីបរិយាកាស និងភូមិសាស្ត្រផងដែរ។

បេសកកម្មទាំងពីរនេះ ត្រូវបានគេដឹងដែរថា នឹងទទួលបានប្រាក់រង្វាន់ ដើម្បីដំណើរប្រមាណ ជា៥០០លានដុល្លាររៀងៗខ្លួន ឬសរុបជាង១០០០លានដុល្លារ ដែលបូកបញ្ចូលគ្នា ទាំងមូលនិធីដើម្បីស្រាវជ្រាវ ជាមុនព្រមទាំងការបាញ់បង្ហោះ យានអវកាសផង ដែលនឹងប្រព្រឹត្តទៅ នៅក្នុងឆ្នាំ២០២៨និងឆ្នាំ២០៣០ ខាងមុខ។

មន្ត្រីរបស់ ណាសា បានបញ្ជាក់ថា បេសកកម្មទាំងនេះ នឹងអាចផ្តល់ឲ្យយើង នូវឱកាសក្នុងការអង្កេត ទៅលើភពនេះសាជាថ្មី ក្រោយខកខានអស់ រយៈពេលជាង ៣០ឆ្នាំ មកហើយដោយ កាលពីពេលចុងក្រោយ ធ្លាប់ធ្វើឡើងតាំងតែពីឆ្នាំ១៩៩០ ដោយយានអវកាស Magellan orbiter ជាមួយនឹងលក្ខខណ្ឌហោះ ទៅក្បែរៗភពនោះប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top