តេអេរ៉ង់ ៖ នាវាចម្បាំងធំបំផុត នៅក្នុងកងទ័ពជើងទឹកអ៊ីរ៉ង់ បានឆាបឆេះហើយក្រោយ មកបានលិចនៅថ្ងៃពុធ ម្សិលមិញនេះ នៅឈូងសមុទ្រអូម៉ង់ ក្រោមកាលៈទេសៈ មិនច្បាស់លាស់ ដែលជាគ្រោះមហន្តរាយចុងក្រោយបង្អស់ ដែលវាយប្រហារ លើនាវាមួយគ្រឿង របស់ប្រទេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹង ជាមួយលោកខាងលិច ។
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថាអគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ២ និង ២៥ នាទីហើយក្រុមពន្លត់អគ្គីភ័យ ព្យាយាមទប់ស្កាត់វាដែរ ប៉ុន្តែកិច្ចប្រឹងប្រែង របស់ពួកគេ បានបរាជ័យ ក្នុងការជួយសង្គ្រោះនាវាចម្បាំង ដែលមានប្រវែង ២០៧ ម៉ែត្រ ដែលត្រូវបានប្រើ ដើម្បីជួយកប៉ាល់ ផ្សេងទៀត នៅក្នុងកងនាវា នៅឯសមុទ្រ និងធ្វើសមយុទ្ធហ្វឹកហាត់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នាវិក ចំនួន ៤០០ នាក់ និងសិក្ខាកាមហ្វឹកហាត់នៅលើនោះ បានរត់គេចខ្លួន ដោយមានមនុស្ស ៣៣ នាក់រងរបួស ប៉ុន្ដែនៅមិនទាន់ដឹងថា តើមានអ្នកស្លាប់ ឬយ៉ាងណានោះទេ ។
នាវាចម្បាំងនេះបានលិច នៅជិតកំពង់ផែ Jask របស់អ៊ីរ៉ង់ ចម្ងាយ ១,២៧០ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងតេអេរ៉ង់ នៅលើឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ Hormuz ដែលជាមាត់សមុទ្រតូចចង្អៀត នៃឈូងសមុទ្រព៊ែក ។
រូបថតជាច្រើនត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមអ៊ីរ៉ង់ បានបង្ហាញថា នាវិកដែលពាក់អាវការពារជីវិត បានកំពុងពន្លត់នាវា ខណៈដែលមានភ្លើងឆេះនៅពីក្រោយពួកគេ ។ ប្រភពបានផ្សព្វផ្សាយវីដេអូ នៃផ្សែងខ្មៅក្រាស់ៗ ចេញពីកប៉ាល់ នៅព្រឹកថ្ងៃពុធផងដែរ។
គួរបញ្ជាក់ថា ផ្កាយរណបមកពីរដ្ឋបាល មហាសមុទ្រជាតិ និងបរិយាកាសជាតិអាមេរិក ដែលតាមដានអគ្គិភ័យពីទីអវកាស បានឆាបឆេះនៅក្បែរកំពង់ផែ Jask ដែលបានចាប់ផ្តើមមុនពេលភ្លើងឆេះ ត្រូវបានរាយការណ៍ ៕
ដោយ ឈូក បូរ៉ា