ព័ត៌មានអន្តរជាតិ

កុមារ​កើត នៅរដូវក្តៅ កំពុងមានតម្រូវការ អប់រំ ពិសេសដោយសារប្រព័ន្ធ តេស្តិ៍ រឹងមាំនៅអង់គ្លេស

អង់គ្លេស ៖ អ្នកជំនាញអះអាងថា ក្មេងៗ ដែលកើតនៅរដូវក្តៅ ត្រូវបានគេដាក់ស្លាកអយុត្តិធម៌ ដោយសារតែពួកគេមាន តម្រូវការ ពិសេស ពីសាលាបឋមសិក្សា ព្រោះពួកគេក្មេងជាងគេ ក្នុងថ្នាក់របស់ពួកគេ នាចក្រភពអង់គ្លេស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

លោកស្រីវេជ្ជបណ្ឌិត Tammy Campbell អ្នកស្រាវជ្រាវ នៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ នយោបាយទីក្រុងឡុងដ៍ មានប្រសាសន៍ថា កុមារនៅសាលាបឋមសិក្សា ដែលកើតនៅរដូវក្ដៅ ត្រូវបានផ្តល់ឲ្យដោយមានស្លាកតម្រូវការអប់រំពិសេស ឬពិការភាព។ លោកស្រីអះអាងថា កុមារនៅអង់គ្លេសប្រឈម នឹងការធ្វើតេស្តិ៍ ឆាប់ទទួល បានជោគជ័យ ក្នុងកំឡុងពេលឆ្នាំដំបូង នៃសាលាបឋមសិក្សា ដែលមិនសមរម្យ ជាពិសេសកុមារតូចៗ ។

កុមារកើតនៅរដូវក្ដៅ មានអាយុតិច ជាងមិត្តរួមថ្នាក់ខ្លះរហូតដល់ ១២ ខែ ហើយដូច្នេះមិនសូវមាន ពេលវេលាដើម្បីអភិវឌ្ឍទេ ។ បច្ចុប្បន្នឆ្នាំសិក្សាចក្រភពអង់គ្លេស ចាប់ ផ្តើមពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែសីហា ដូច្នេះកុមារកើតរហូតដល់ចុង បញ្ចប់នៃរយៈពេលនេះគឺស្ថិតនៅ ក្នុងគុណវិបត្តិអកុសល ។

ការវិនិច្ឆ័យ និងការវាយតម្លៃ គឺប្រឆាំងនឹងការធ្លាក់ចុះពីលើចុះក្រោម យ៉ាង តឹងរឹងទៅនឹង ស្តង់ដារជាតិ ដែលត្រូវបានកំណត់ ដោយរដ្ឋាភិបាលហើយ មិនមានភាពបត់បែនក្នុងការរាប់ខែ និងអាយុក្នុង ក្រុមឆ្នាំនោះទេ ។

លោកស្រីវេជ្ជបណ្ឌិត Campbell បន្ថែមថា ប្រព័ន្ធតឹងរ៉ឹង និងប្រព័ន្ធ Kafkaesque កំពុងបង្កើតការថប់បារម្ភ ដែលមិនចាំបាច់សម្រាប់កុមារ និងឪពុកម្តាយអាចប៉ះពាល់ ដល់ជីវិតរបស់ពួកគេនៅ ខាងក្រៅសាលារៀន ។ លោកស្រីវេជ្ជបណ្ឌិត ជាបណ្ឌិតសភាក្រោយបណ្ឌិតសភា អង់គ្លេសជំនាញខាងផលប៉ះពាល់ នៃភាពលម្អៀង និងភាពច្បាស់លាស់ នៃការវិនិច្ឆ័យ និងការវាយតម្លៃលើ សមត្ថភាពរបស់កុមារ ។

លោកស្រីបានរកឃើញថា កុមារដែលកើតនៅរដូវក្តៅ ជាពិសេសក្មេងប្រុស ទំនងជា ត្រូវបានផ្តល់ ស្លាកសញ្ញា SEND នៅចុងបញ្ចប់ នៃអាជីពបឋមរបស់ពួកគេ ។ យោងតាមឯកសារស្រាវជ្រាវ របស់នាង បានអោយដឹងថា ជិតពាក់កណ្តាល នៃក្មេងប្រុសដែលកើត នៅរដូវក្តៅត្រូវបានគេចាត់ថ្នាក់ថា មាន SEND ដោយសាលាបឋមសិក្សា ៕ដោយ៖លី ភីលព

Most Popular

To Top