បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា ការវាយប្រហារមីស៊ីលមួយ ក្នុងអំឡុងសមយុទ្ធ ក្នុងប្រទេសន័រវេស គឺជាការប្រើប្រាស់មីស៊ីល Harpoon ដំបូង ដោយយន្តហោះស៊ើប ការណ៍ Poseidon P-8A ។
យន្តហោះចំនួន៣គ្រឿង ដែលបានផ្លាស់ប្តុរពី Boeing 737 ឲ្យសាកសមសម្រាប់ ការប្រើឃ្លាំយក ការណ៍នោះ គឺមានបំពាក់ដោយមីស៊ីល វាយប្រហារពីអាកាសទៅដី AGM-84D និងបានបង្ហាញសមត្ថភាពរបស់ខ្លួន កាលពីថ្ងៃចន្ទ នៅក្នុងអំឡុង សមយុទ្ធ At-Sea Demo/Formidable Shield 2021 មានរយៈពេល៣សប្ដាហ៍ របស់អង្គការណាតូ ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់កងទ័ពជើងទឹកអាមេរិកបាននិយាយថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានប្រើវាយប្រហារ លើគោលដៅមួយ នៅក្បែរតំបន់ឆ្នេរខាងកើត របស់ប្រទេសន័រវេស ។
ទ័ពជើងទឹកអាមេរិកបាននិយាយថា មីស៊ីលនោះបានផ្តល់ ឲ្យយន្តហោះស៊ើបការណ៍ Poseidon P-8A នូវសមត្ថភាពប្រជែង ជាមួយសកម្មភាពទ័ពជើងទឹក របស់សត្រូវ ទាំងគាំទ្រដល់ប្រតិបត្តិការវាយលុក ទាំងការពារ កងកម្លាំងជាមិត្ត ៕ ប្រែសម្រួល៖ប៉ាង កុង