ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងថា បានទទួលមីស៊ីល ចំងាយឆ្ងាយពី អាមេរិកតាមការសន្យា

ប្រភព ៖ AFP

បរទេស ៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានអះអាង កាលពីថ្ងៃអង្គារម្សិលមិញនេះថា អ៊ុយក្រែនបានទទួលមីស៊ីល ចំងាយឆ្ងាយយ៉ាងស្ងាត់ៗ ពីសហរដ្ឋអាមេរិក និងត្រូវបានគេស្គាល់ថា ជាមីស៊ីលប្រភេទ ATACMS ។

យោងតាមការ ចេញផ្សាយ របស់ RT លោក Zelenskyបានថ្លែងថា៖ ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំង ជាពិសេសជាមួយនឹងសម្ព័ន្ធមិត្ត របស់យើងអាមេរិក ។ កិច្ចព្រមព្រៀងជាមួយ នឹងលោកប្រធានាធិបតី Joe Biden កំពុងត្រូវបានអនុវត្តហើយ មានភាពច្បាស់លាស់ ដោយក្នុងនោះយើងកំពុងទទួលបានមីស៊ីល ចំងាយឆ្ងាយ ATCMS។

ក្នុងពេលជាមួយគ្នានេះ កងកម្លាំងយោធាអ៊ុយក្រែន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា បានត្រៀមរៀបចំខ្លួនបានយ៉ាងល្អ ក្នុងការវាយប្រហារលើ ទីតាំងសត្រូវ ទាំងផ្លូវអាកាសនិងឧទ្ធម្ភាគចក្រផង នៅតាមតំបន់ Lugansk និង Zaporozhyeផងដែរ។

មុននេះប៉ុន្មានថ្ងៃសារព័ត៌មានអន្តរជាតិ បានចេញផ្សាយថា អ៊ុយក្រែនបានទទួលមីស៊ីលប្រភេទ ATACMS យ៉ាងសំងាត់ពីអាមេរិកនិងក៏ជាលើកដំបូង ដែលនៃអាវុធប្រភេទនេះ ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top