ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី រកឃើញថា អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ នឹងនាំឱ្យការចង ចាំចុះខ្សោយ និងឈានទៅដល់ការ កើតជំងឺវង្វេងវង្វាន់

បរទេស ៖ យោងតាមការស្រាវជ្រាវ របស់សហរដ្ឋអាមេរិកថ្មីៗនេះ ជំងឺកូវីដ-19 អាចនាំឱ្យមានការផ្លាស់ប្តូរ ប្រភេទខួរក្បាលជាទូទៅ នៅក្នុងជំងឺវង្វេងវង្វាន់ ហើយក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមបានកំណត់យន្តការ ដែលវាអាចបណ្តាល ឱ្យការចងចាំរបស់ខួរ ក្បាលចុះខ្សោយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្រាវជ្រាវ ដែលនៅពីក្រោយការសិក្សាថ្មី នៅគ្លីនិច Cleveland ក្នុងរដ្ឋ Ohio បានបង្ហាញថា ភាពមិនច្បាស់ នៃខួរក្បាលរួមទាំងជំងឺវង្វេង ត្រូវបានគេរាយការណ៍កាន់តែខ្លាំងឡើងថា ជាផលវិបាកនៃវីរុស SARS-CoV-2 ដែលឆ្លងរាលដាលខ្លាំង ដែលបណ្តាលមកពីជំងឺកូវីដ-19 ។

អ្នកនិពន្ធនៃការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ ក្នុងសប្តាហ៍នេះនៅក្នុងទិនានុប្បវត្តិ Alzheimer’s Research & Therapy គឺ របាយការណ៍នៃផលវិបាក ផ្នែកសរសៃ ប្រសាទ នៅក្នុងអ្នកជំងឺ Covid-19 និងអ្នកជំងឺដែលមានរោគ សញ្ញាយូរអង្វែង ហើយរោគសញ្ញារបស់វា នៅតែបន្តកើតមាន បន្ទាប់ពីការឆ្លងរាលដាល កាន់តែអាក្រក់ទៅ ៗ ដែលបង្ហាញថា [វីរុស] អាចមានឥទ្ធិពលយូរអង្វែង លើមុខងារខួរក្បាល” ៕

អ្នកស្រាវជ្រាវដែលមកពីទីក្រុង Cleveland បានចង្អុលបង្ហាញថា ផលវិបាកដែលប៉ះពាល់ដល់ខួរក្បាល ចំពោះអ្នកជំងឺ Covid-19 និងអ្នកដែលមានជំងឺឆ្លង មេរោគដទៃទៀត ត្រូវបានបញ្ជាក់ដោយការសិក្សាមុន ៗ ។

អ្នកជំងឺម្នាក់ក្នុងចំណោមប្រាំនាក់ ដែលបានជាសះស្បើយពីរោគសញ្ញា នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS-CoV-1) ឬរោគសញ្ញាផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) បានរាយការណ៍ ពីការចុះខ្សោយនៃការចងចាំ ខណៈពេលដែលមនុស្ស ដែលទទួលរងពីការឆ្លងមេរោគថ្មីនេះ ក៏ធ្លាប់មានរោគសញ្ញា ដូចជាភាពវង្វេងស្មារតី ការមិនយកចិត្តទុកដាក់ និងការភាន់ច្រលំ ។

ការសិក្សាមួយផ្សេងទៀត លើអ្នកជំងឺជាង ២៣០ ០០០ នាក់ បានបង្ហាញថា ជាសះស្បើយ ពីជំងឺកូវីដ-19 ដែលអំឡុងពេលព្យាបាល បានពឹងផ្អែកខ្លាំងលើការសង្គ្រោះបន្ទាន់នោះ គឺអាចមានហានិភ័យខ្ពស់ នៃជំងឺសរសៃប្រសាទ និងជំងឺផ្លូវចិត្ត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top