ព័ត៌មានអន្តរជាតិ

តុលាការអន្តរជាតិ ICC ចង់បើកការស៊ើបអង្កេតលើករណីបង្រ្កាបគ្រឿងញៀន បាញ់សម្លាប់មនុស្ស នៅហ្វីលីពីន

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងកំឡុងពេលបង្ក្រាបគ្រឿងញៀនដ៏ខ្លាំងក្លាដែលដឹកនាំដោយរដ្ឋាភិបាលហ្វីលីពីន។

ICC ធ្លាប់បានបើកការស៊ើបអង្កេត បឋមទៅនឹងសង្គ្រាមគ្រឿងញៀននៅឆ្នាំ ២០១៨ ដោយធ្វើឱ្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ភ្លាមៗបន្ទាប់ពីនោះ។

ប្រជាជនស៊ីវិលរាប់ពាន់នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្រោមយុទ្ធនាការនេះ។ ទិន្នន័យជាតិបានបង្ហាញថាមានមនុស្សស្លាប់ជាង ៦ពាន់នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអន្តរជាតិបានព្រមានជាយូរមកហើយថាតួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់។

អ្នកនាំពាក្យប្រធានាធិបតីលោក Duterte បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតណាមួយរបស់ ICC ទេចាប់តាំងពីប្រទេសហ្វីលីពីន លែងជាសមាជិក។ ការបង្ក្រាបគ្រឿងញៀនដ៏ចម្រូងចម្រាសបានធ្វើឱ្យមានការថ្កោលទោសជាអន្តរជាតិជាច្រើនឆ្នាំរួមទាំងអង្គការសហប្រជាជាតិផងដែរ៕

ប្រភព៖ sabay

Most Popular

To Top