ព័ត៌មានអន្តរជាតិ

វៀតណាម ចេញគោលការណ៍ ណែនាំសម្រាប់ការលេង ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងប្រទេស

បរទេស៖ ប្រទេសវៀតណាម បានចេញគោលការណ៍ ណែនាំថ្នាក់ជាតិ ស្តីពីឥរិយាបថប្រើប្រព័ន្ធ ផ្សព្វផ្សាយសង្គម នៅថ្ងៃសុក្រនេះ ដែលជំរុញប្រជាជន ឲ្យបង្ហោះមាតិការវិជ្ជមាន ស្តីពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងតម្រូវឲ្យបុគ្គលិក រដ្ឋរាយការណ៍ពីព័ត៌មាន ជម្លោះនានា ដល់ថ្នាក់លើរបស់ខ្លួន។

សេចក្តីណែនាំនេះ តាមសេចក្តីរាយការណ៍ ហាមឃាត់មិនឲ្យបង្ហោះសារ ដែលបំពានច្បាប់ និងធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ប្រទេស និងត្រូវអនុវត្តចំពោះអង្គភាពរដ្ឋ ក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គមនានា និងអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គមទាំងអស់ នៅក្នុងប្រទេសវៀតណាម។

សេចក្តីណែនាំ ដែលមានក្នុងការសម្រេចចិត្ត ពីក្រសួងព័ត៌មាន និងចុះនៅថ្ងៃទី១៧ខែមិថុនានេះ និយាយដូច្នេះថា “អ្នកប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងសង្គម ត្រូវបានលើកទឹកចិត្តឲ្យលើកកម្ពស់ ផ្សព្វផ្សាយពីភាពស្រស់ស្អាត របស់ទេសភាព ប្រជាជននិងវប្បធម៌ របស់វៀតណាម និងផ្សព្វផ្សាយរឿងល្អៗ ស្តីពីមនុស្សល្អ”។

គួរបញ្ជាក់ថា បក្សកុម្មុយនិស្តិកំពុងកាន់អំណាច ក្នុងប្រទេសវៀតណាម មានការអត់ធ្មត់ចំពោះការ រិះគន់តិចតួច រក្សាការគ្រប់គ្រងយ៉ាងតឹងរឹង ជុំវិញការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើការបង្ក្រាបយ៉ាងចាស់ដៃ លើអ្នកប្រឆំាង និងសកម្មជន ដែលពួកគេខ្លះបានជាប់ពន្ធនាគារ រយៈពេលយូរ ដោយសារតែការបង្ហោះសារ លើហ្វែសប៊ុក និងយូធូប៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top