ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងដើរចេញ ពីសន្ធិសញ្ញា បើកចំហរជើងមេឃ នៅថ្ងៃទី១៨ ខែធ្នូ និងទុក ឲ្យអាមេរិក ទទួលខុសត្រូវ

ម៉ូស្គូ ៖ ក្រសួងការបរទេស រុស្ស៊ី បានប្រកាស នៅថ្ងៃសុក្រម្សិលមិញនេះឲ្យដឹងថា ប្រទេសនេះ នឹងដកខ្លួន ចេញជាផ្លូវការ ពីសន្ធិសញ្ញា លំហជើងមេឃនៅថ្ងៃទី១៨ ខែធ្នូឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានជូនដំណឹង ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៃការដកខ្លួនរបស់រុស្ស៊ី នៅថ្ងៃសុក្រម្សិលមិញនេះ ហើយសេចក្តីសម្រេច នឹងចូលជាធរមាន ក្នុងរយៈពេល ៦ខែ ។

ក្រសួងបានរំលឹកពីកិច្ចប្រឹងប្រែង របស់រុស្ស៊ីក្នុងការរក្សាកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធ និងបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការដួលរលំរបស់ខ្លួន។

បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដកខ្លួន ចេញកាលពីឆ្នាំមុន ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងខែមករាថា ប្រទេសនេះបានចាប់ផ្តើម នីតិវិធីច្បាប់ក្នុងស្រុក សម្រាប់ការដកខ្លួន ចេញពីសន្ធិសញ្ញានេះ ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ ដើម្បីបញ្ឈប់សន្ធិសញ្ញាបើកចំហជើងមេឃ។

គួរបញ្ជាក់ថា កតិកាសញ្ញា ពហុភាគី ដែលចូលជាធរមានក្នុងឆ្នាំ ២០០២ អនុញ្ញាតឱ្យរដ្ឋភាគី របស់ខ្លួនធ្វើការកត់សម្គាល់ និងគ្មានការហោះហើរ ឈ្លបយកការណ៍ ដោយគ្មានអាវុធ លើទឹកដីរបស់អ្នកដទៃ ដើម្បីប្រមូលទិន្នន័យ ស្តីពីកម្លាំង និងសកម្មភាពយោធា របស់ប្រទេសនីមួយៗ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top