ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល មានរហូតដល់ ៥០ម៉ឺននាក់

ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩មានរហូតដល់៥០ម៉ឺននាក់ហើយ នៅក្នុងប្រទេសប្រេស៊ីល ដែលជាអត្រាខ្ពស់បំផុតទី២នៅលើពិភពលោក ដោយសារអ្នកជំនាញបញ្ជាក់ថា ការផ្ទុះឡើងអាចកាន់តែអាក្រក់ទៅៗ នៅពេលមានការចាក់វ៉ាក់សាំងយឺត និងការចាប់ផ្តើមរដូវរងារមកដល់ ។

វីរុសនៅតែបន្តរីករាលដាល នៅពេលលោកប្រធានាធិបតី Jair Bolsonaro បដិសេធមិនគាំទ្រវិធានការដូចជា ការឃ្លាតឆ្ងាយពីសង្គម ។

វិទ្យាស្ថានសុខភាព Fiocruz បានឲ្យដឹងថា ស្ថានភាពគឺ “ធ្ងន់ធ្ងរ” ។ មានតែមនុស្សពេញវ័យ ១៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានទទួលថ្នាំបង្ការគ្រប់កម្រិត ។

សភាប្រេស៊ីល កំពុងស៊ើបអង្កេតលើការដោះស្រាយ របស់រដ្ឋាភិបាលលើការរាតត្បាតនេះ ។

ប្រធានាធិបតី Bolsonaro បានរងការរិះគន់យ៉ាងខ្លាំងចំពោះ ការមិនអនុវត្តការឆ្លើយតបថ្នាក់ជាតិ ដែលមានការសម្របសម្រួល និងចំពោះការសង្ស័យរបស់គាត់ចំពោះវ៉ាក់សាំង និងការពាក់របាំងមុខដែលគាត់ បានព្យាយាមបន្ធូរបន្ថយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top