ព័ត៌មានអន្តរជាតិ

ឡើងថ្លៃប្រហែល៥ដង ជប៉ុនកំពុងពិចារណា លែងទិញ មីស៊ីល ដែលផលិត ដោយអាមេរិក បំពាក់លើយន្តហោះចម្បាំង F-15 របស់ខ្លួន

បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណា មិនបំពាក់មីស៊ីលអាមេរិកជាថ្មីជាមួយនឹងយន្តហោះចម្បាំង F-15 របស់ខ្លួន នោះទេ។ របាយការណ៍បានបង្ហាញថា មីស៊ីលធុន JASSM និង LRASM ដែលបាញ់បានចម្ងាយជាង ៩០០ គីឡូម៉ែត្រ នឹងត្រូវការថវិកាច្រើនជាងអ្វីដែលជប៉ុនបានរំពឹងទុក។ ទោះយ៉ាងណាការសម្រេចចិត្តចុងក្រោយមិនទាន់ ត្រូវបានធ្វើឡើងនៅឡើយទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្តីជប៉ុនបានទម្លាក់ផែនការរបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង F-15 និងមិនរាប់បញ្ចូលការចំណាយសម្រាប់ការធ្វើទំនើបកម្មយន្តហោះពីថវិកាសារពើពន្ធ ២០២១ ដោយសារតែការចំណាយដំបូងនៃការធ្វើឱ្យប្រសើរទាំងនេះនឹងខ្ពស់ជាង ៥ ដង ដែលពួកគេបានរំពឹងទុក ដោយសារតែការរំខាននៅក្នុងការផ្គត់ផ្គង់ សមាសធាតុអគ្គិសនីសម្រាប់យន្តហោះ។

ដូច្នេះតម្លៃនៃការធ្វើទំនើបកម្មបានកើនឡើងពីប្រមាណ ៧៤៥ លានដុល្លារទៅ ២,២ ពាន់លានដុល្លារ។

រដ្ឋាភិបាលទីក្រុងតូក្យូក៏ត្រូវបោះបង់ចោលការដាក់ពង្រាយ ប្រព័ន្ធអាវុធសង្គ្រាម Aegis Ashore ដែលផលិតនៅសហរដ្ឋអាមេរិកចំនួនពីរដោយសារតែការចំណាយរបស់ពួកគេដែលបានកើនឡើង យ៉ាងខ្លាំងលោតពីតម្លៃដំបូងដែលមានតម្លៃ 740 លានដុល្លារក្នុងមួយគ្រឿង៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top