ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១៧.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១៧.៣៧៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បើយោងតាម៉ទិន្នន័យផ្លូវការ ដែលបានប្រកាសនៅថ្ងៃចន្ទ ។

សរុបចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសបានកើនឡើងដល់៥.៣៣៤.២០៤នាក់ ។

ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩កើនឡើងពី៤៤០នាក់ដល់១២៩.៨០១នាក់ គិតត្រឹមថ្ងៃម្សិលមិញ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយវិញពី ៨.៣៦១នាក់ដល់៤.៨៧៨.៣៣៣នាក់ ។

ទន្ទឹមនឹងនេះដែរ ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរបស់ ប្រទេសរុស្ស៊ី ដ៉ែលត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន៧.៥៨៤នាក់ សរុបមានរហូតដល់១.២៩៤.១៥៤នាក់ ។

ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹងថា ចំនួន៣៤.៧៦៨.៩០២ដូសនៃវ៉ាក់សាំងកូវីដ-១៩ត្រូវបានចាក់នៅក្នុងប្រទេសរុស្ស៊ី គិតត្រឹមថ្ងៃចន្ទ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top