អាមេរិក ៖ កងទ័ពអាកាសអាមេរិក កំពុងរៀបចំបង្កើតមីក្រូវ៉េវ ដែលអាចបក់ស្លាប របស់ពួក គេដូចជាបក្សី ឬសត្វល្អិត សម្រាប់ការឃ្លាំមើល នៅក្នុងតំបន់សង្គ្រាម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
មន្ទីរពិសោធន៍ស្រាវជ្រាវ កម្លាំងទ័ពអាកាស (AFRL) កំពុងធ្វើការជាមួយក្រុមហ៊ុន អាកាសចរណ៍ Airion Health LLC និងប្រើប្រាស់ប៉ាតង់ឆ្នាំ ២០១៤ ដើម្បីបង្កើតយាន អវកាសខ្នាតតូច (MAV) ដែលអាចផ្លាស់ប្តូរល្បឿន របស់វា និងទទួលបាននូវសមត្ថភាព ធ្វើចលនាដូចសត្វល្អិត សម្រាប់សមរភូមិ នៅសតវត្សរ៍ទី ២១ ។ សេចក្តីថ្លែងការណ៍មួយបានសរសេរថា កម្លាំងដែលអាចគ្រប់គ្រងបាន នឹងត្រូវបានបង្កើត ដោយស្លាបដោយ ផ្អែកលើទម្រង់ទីតាំង និងល្បឿនដែលជាលទ្ធផលបណ្តាលមកពីការដាច់ស្លាប និងការធ្លាក់ចុះនៃស្លាបពេលខ្លះអាចមិនស្មើគ្នា ។
ដំណើរការបន្តនៃការអាប់ដេតទីតាំង និងល្បឿនរួម ជាមួយធាតុចូលផ្គត់ផ្គង់ ដោយអ្នកប្រើប្រាស់ជាមួយ ឧបករណ៍បញ្ជាពីចម្ងាយ នឹងជួយឲ្យស្លាប MAVs ដើម្បីទទួលបានសក្ដានុពល ហោះហើរដែលចង់បាន ។ ការអនុវត្តជាក់ស្តែងបន្ទាប់ពីការ អនុវត្តប្រកបដោយភាពច្នៃប្រឌិត នៃជោគជ័យ រួមមានរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ ចំពោះការឃ្លាំមើលក្នុងពេលបើក ប្រតិបត្តការហោះហើរលើអាកាស និងការយល់ដឹងអំពីទីតាំងសមរភូមិទេ ។
យោងតាមគេហ ទំព័រ យោធាអ៊ីនធើណេតបាន និយាយថា ការលើកចុងក្រោយនេះ បានក្លាយជាការផ្តោត អារម្មណ៍ដ៏សំខាន់មួយ សម្រាប់ក្រសួង ការពារជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ Airion មានទីស្នាក់ការ កណ្តាលនៅ Los Angeles បានពណ៌នា ខ្លួនវាថា ជាក្រុមហ៊ុនមួយត្រូវ បានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ សម្រាប់កងកំលាំង ប្រដាប់អាវុធ សហរដ្ឋអាមេរិក និងវិស័យឯកជន ។
កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ របស់ Airion Health បានមកពីការិយាល័យស្រាវជ្រាវ និង បច្ចេកវិទ្យា (ORTA) នៅមូលដ្ឋានទ័ពអាកាស Wright-Patterson នៅ Dayton រដ្ឋ Ohio ៕ដោយ៖លី ភីលីព