ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ទុយហ្គាល់ អំពាវនាវឲ្យពលរដ្ឋ វ័យក្មេងចាក់វ៉ាក់សាំង បន្ថែមទៀត

បរទេស ៖ ប្រធានាធិបតីនៃប្រទេសប៉ទុយហ្គាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃពុធនេះ បានប្រកាសឲ្យពលរដ្ឋ វ័យក្មេង ឲ្យកាន់តែច្រើនចូលរួម ក្នុងការចាក់វ៉ាក់សាំង ឲ្យបានកាន់តែច្រើន ដែលជាឱកាសក្នុងការទប់ស្កាត់ វិរុសកូវីដ នៅក្នុងប្រទេស។

ថ្លែងទៅកាន់ក្រុម អ្នករាយការណ៍ លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា យើងមានដំណោះស្រាយច្រើនដែរ ប៉ុន្តែជាជម្រើសនិងដំណោះស្រាយ ដ៏ល្អបំផុតចុងក្រោយនោះ គឺយើងត្រូវតែពន្លឿន កិច្ចការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋឲ្យបានគ្រប់គ្នា ។

លោកបន្តថា មនុស្សវ័យក្មេង ជាអ្នកចូលចិត្តធ្វើបំលាស់ទីរហ័សដូចនេះ យើងទាមទារពេលវេលាយ៉ាងហោចណាស់ ២ខែប៉ុណ្ណោះដើម្បីឲ្យបានមុនរដូវក្តៅ ដូចនេះយើង កំពុងរត់ប្រណាំង នឹងពេលវេលា ដើម្បីធ្វើកិច្ចការងារនេះ ទោះបីជាមិនងាយស្រួលក្តី។

គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្នពលរដ្ឋ របស់ប្រទេសប៉ទុយហ្គាល់ ប្រមាណជា៤៦ភាគរយ ហើយដែលទទួលបាន ការចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top