ព័ត៌មានអន្តរជាតិ

លោកពូទីន៖ អង្គការណាតូ រក្សាការកសាងទីតាំងយោធា នៅជិតព្រំដែនប្រទេសរុស្ស៊ី និងបន្តបដិសេធ កិច្ចសន្ទនា

បរទេស៖ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ NBC កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន បានពណ៌នាអំពីអង្គការណាតូថា ជាដំណែលនៃយុគសម័យសង្គ្រាមត្រជាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសន្និសីទក្រុងម៉ូស្គូលើកទី ៩ ស្តីពីសន្តិសុខអន្តរជាតិនៅថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូនៅជិតព្រំដែនរបស់ខ្លួន ក៏ដូចជាការពិតដែលថា សម្ព័ន្ធមិត្តមានការទើសទាល់ក្នុងការពិចារណាលើការស្នើសុំដើម្បីកាត់បន្ថយភាពតានតឹង ដូច្នេះការកាត់បន្ថយហានិភ័យនៃឧប្បត្តិហេតុដែលមិនអាចទាយទុកជាមុនបាន។ សន្និសីទក្រុងម៉ូស្គូលើកទី ៩ ស្តីពីសន្តិសុខអន្តរជាតិនៅថ្ងៃពុធ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលឆ្លុះបញ្ចាំងពីការលើកឡើងរបស់លោកពូទីន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំថា សម្ព័ន្ធមិត្តនេះក៏កំពុងពិចារណាលើផ្លូវនានាដើម្បីផ្ទេរកងទ័ពទៅព្រំដែននៃរដ្ឋសហភាពរុស្ស៊ីនិងបេឡារុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top