ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Pfuzer បង្កើនហានិភ័យ នៃការកកឈាម

យេរ៉ូសាឡឹម៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir របស់ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលបានរកឃើញថាវ៉ាក់សាំង Pfizer បង្កើនឱកាសនៃការវិវត្តទៅជាជំងឺកកឈាមដ៏កម្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

TTP គឺជាជំងឺធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការបង្កើតកំណក ឈាមនៅក្នុងសរីរាង្គជាច្រើន នៅក្នុងខ្លួនមនុស្ស។ រោគសញ្ញារបស់វារួមមានភាពទន់ខ្សោយ អស់កម្លាំង ខ្សោយប្រព័ន្ធប្រសាទហូរឈាម និងឈឺទ្រូងជាដើម។

ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលទាន់ពេលវេលា បានបង្កើនឱកាសនៃការជាសះស្បើយរបស់អ្នកជំងឺពី ១០ ភាគរយកាលពីមុនរហូយដល់ ៨០ ភាគរយនាពេលបច្ចុប្បន្ន។

ការព្រួយបារម្ភអំពីទំនាក់ទំនង ដែលអាចកើតមានរវាង TTP និងវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ បានកើនឡើងបន្ទាប់ពីមានការកើនឡើងនៃអត្រាជំងឺឈាម នៅអ៊ីស្រាអែលពី ២ ទៅ ៣ ករណីក្នុងមួយឆ្នាំ ដល់ ៤ករណី ក្នុងមួយខែ។

យោងទៅតាមមន្ទីរពេទ្យអ្នកស្រាវជ្រាវ បានរកឃើញទំនាក់ទំនងរវាងកាលវិភាគ ចាក់វ៉ាក់សាំងនិងការចាប់ផ្តើមរោគសញ្ញានៃ ជំងឺខាងលើនេះ។

បន្ទាប់ពីការរកឃើញនេះមន្ទីរពេទ្យបានអំពាវនាវ ឱ្យអ្នកជំងឺ TTP ដែលបានជាសះស្បើយ ត្រូវទទួលការចាក់វ៉ាក់សាំងតែក្រោមការបោសសំអាត វេជ្ជសាស្ត្រពិសេស ហើយត្រូវឆ្លងកាត់ការតាមដានគ្លីនិក និងមន្ទីរពិសោធន៍យ៉ាងជិតស្និទ្ធបន្ទាប់ពីការចាក់វ៉ាក់សាំង៕ដោយ ឈូក បូរ៉ា

Most Popular

To Top