ព័ត៌មានអន្តរជាតិ

ការវិភាគ DNA ៖ ការរាតត្បាត នៃមេរោគ COVID-19 ដ៏សាហាវបានវាយប្រហារ មនុស្សជាតិ កាលពីជាង ២០.០០០ ឆ្នាំមុន

អង់គ្លេស ៖ ការសិក្សាមួយ បានរកឃើញថា ការផ្ទុះឡើង នៃមេរោគ COVID-19 បានកើតឡើងនៅអាស៊ីបូព៌ា ប្រហែលជា ២០.០០០ ឆ្នាំកន្លងមកហើយ ហើយបន្សល់ទុកនូវស្លាកស្នាម នៃការរាលដាល នៅក្នុងហ្សែន របស់មនុស្សមកពីតំបន់នោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ អន្តរជាតិ ដឹកនាំដោយសាកលវិទ្យាល័យ Queensland បានវិភាគ ហ្សែន នៅក្នុង DNA របស់មនុស្សដែលជាកូដ សម្រាប់ប្រូតេអ៊ីន មានទំនាក់ទំនង ជាមួយហ្សែនវីរុស ។ ពួកគេបានរកឃើញ ភស្តុតាង ក្នុងចំណោម DNA ប្រជាជននៃពូជពង្សអាស៊ីបូព៌ា នៃការជ្រើសរើសធម្មជាតិ សម្រាប់ការបន្សាំដែលអាចជួយ កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ។

មេរោគ COVID-19 បានសម្លាប់មនុស្សអស់ ចំនួន ៣,៨ លាននាក់ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ មិនមែនជាការ ផ្ទុះឡើងធ្ងន់ធ្ងរ នៃវីរុសដែលឆ្លងពីសត្វនោះទេ ។ កាលឆ្នាំ ២០០២ រោគសញ្ញា ផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺ SARS-CoV បានលេចចេញនៅក្នុងប្រទេសចិន និងបណ្តាលឲ្យមាន មនុស្សស្លាប់ច្រើនជាង ៨០០ នាក់ ។

ទន្ទឹមនឹងនេះជំងឺ MERS-CoV ដែលនាំឲ្យមានរោគសញ្ញា ផ្លូវដង្ហើមមជ្ឈឹមបូព៌ា បានសម្លាប់មនុស្សជាង ៨៥០ នាក់ បន្ទាប់ពីវាត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០១២។ អ្នកស្រាវជ្រាវ និងជីវវិទូ សំយោគ លោក Kirill Alexandrov មកពីសាកលវិទ្យាល័យ បច្ចេកវិទ្យា Queensland មានប្រសាសន៍ថា ហ្សែនមនុស្សសម័យទំនើប មានព័ត៌មានវិវត្ត ដែលមានអាយុកាល រាប់ពាន់ឆ្នាំ ។

លោកពន្យល់ថា ការវិភាគលើជើង វិវត្តទាំងនេះគឺ ប្រហាក់ប្រហែលនឹងរបៀបសិក្សា រង្វង់នៃមែកឈើផ្តល់ឲ្យយើង នូវការយល់ដឹងអំពីស្ថានភាព ដែលវាធ្លាប់មាននៅពេល វាធំឡើង ។ ការសិក្សារបស់ពួកគេក្រុមនេះ បានប្រើប្រាស់ទិន្នន័យពីគម្រោងហ្សែន ១០០០ ជាមូលដ្ឋានទិន្នន័យ សាធារណៈធំបំផុត នៃបម្រែបម្រួលហ្សែន ទូទៅរបស់មនុស្ស ដោយផ្តោតការយកចិត្តទុក ដាក់ជាពិសេសទៅលើការផ្លាស់ប្តូរហ្សែន ទាំងនោះមានលេខកូដសម្រាប់ ប្រូតេអ៊ីនមានទំនាក់ទំនង ជាមួយ SARS-CoV-2 ៕

Most Popular

To Top