ព័ត៌មានអន្តរជាតិ

ការវិភាគAI ៖ អត្ថបទគម្ពីរបុរាណ បង្កើតឡើង ដោយពួកអាចារ្យ ជាច្រើនឆ្លុះបញ្ចាំង ពីរបៀបនៃការសរសេរ របស់គ្នាទៅវិញ ទៅមកកាលពី ២០០០ ឆ្នាំមុន

ហូល្លង់ ៖ ការវិភាគដោយប្រើបច្ចេកវិទ្យា AI បានបង្ហាញថា ព្រះគម្ពីរសមុទ្រ ស្លាប់ទំនងជាត្រូវ បានសរសេរ ដោយអ្នកនិពន្ធជាច្រើន ដែលឆ្លុះបញ្ចាំងពីរបៀប នៃការសរសេររបស់គ្នា ទៅវិញទៅមក កាលពី ២០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រកឃើញដំបូងនៅឆ្នាំ ១៩៤៦ ក្នុងរូងភ្នំ Qumran នៃវាលខ្សាច់យូដាស នៅជិតគម្ពីរសមុទ្រស្លាប់ទាំងនេះ មានសាត្រាស្លឹករឹតបុរាណខ្លះ ៩៧២ ជាបំណែករាប់ពាន់ ។ អត្ថបទត្រូវបានសរសេរជាចម្បង លើស្បែកសត្វ និងរួមបញ្ចូលផ្នែកខ្លះនៃគម្ពីរហេប្រឺក៏ ដូចជាការចាត់ចែងឯកសារ បន្ថែមពីគម្ពីរ។
ទោះជាយ៉ាងនេះក្តីតិច តួចត្រូវ បានគេស្គាល់អំពីពួកអាចារ្យ ឬពួកស្ក្រែប ដែលបានធ្វើការ ដើម្បីផលិតរមូរម្នាក់ៗ ខណៈស្នាដៃទាំងនោះមិន ត្រូវបានចុះហត្ថលេខា ហើយការពិនិត្យដោយភ្នែក នៃលក្ខណៈពិសេសនៃតួអក្សរបានសរសេរ នៅលើរមូរជាធម្មតា នាំឲ្យមានប្រធានបទក្តៅ ហើយដូច្នេះការសន្និដ្ឋាន ដែលមានលក្ខណៈចម្រូងចម្រាស ។

ដើម្បីផ្តល់នូវការវិភាគ កាន់តែម៉ត់ចត់ អ្នកស្រាវជ្រាវមកពីប្រទេស ហូល្លង់បានប្រើប្រាស់ បច្ចេកវិទ្យា AI ដើម្បីញែក និងប្រៀបធៀបរាល់ តួរអក្សរនីមួយៗចេញពីអត្ថបទបុរាណ។ ដោយបង្ហាញពីគោលការណ៍ ស្តីពីការរំកិលគម្ពីរ អេសាយ ក្រុមនោះអាចបង្ហាញថា រមូរនេះត្រូវបានសរសេរជា២ ចំណែកពាក់កណ្តាល ដោយមនុស្ស២នាក់ខុសគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top