កាម្ម៉ង់ដូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសនេប៉ាល់ បានដាក់ដំណើរការទិដ្ឋការ តាមប្រព័ន្ធឌីជីថល ដើម្បីជំនួសការប្រើប្រាស់ ទិដ្ឋការសរសេរដោយដៃ ដែលខ្លួនបានប្រើប្រាស់ អស់រយៈពេល៤៥ឆ្នាំមកហើយ ។
លោក Bishnu Prasad Paudel ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីប្រចាំការ បានសម្ពោធប្រព័ន្ធថ្មី ស្ថិតក្រោមទិដ្ឋាការត្រូវបាន ផលិតឡើងដោយឌីជីថល ពីសមាហរណកម្មប្រព័ន្ធព័ត៌មាន វិទ្យា របស់នាយកដ្ឋានអន្តោប្រវេសន៍ ។
សេចក្តីថ្លែងការណ៍មួយចេញ ដោយនាយកដ្ឋានអន្តោប្រវេសន៍ ដែលគន្លឹះសំខាន់ នៃប្រព័ន្ធទិដ្ឋាការឌីជីថល ក្នុងនោះបូករួមទំាងការកត់ត្រា ដោយបង្ហាញជាស្រមោល និងទឹកថ្នាំកំណត់សម្គាល់ អំពីសុវត្ថិភាព និង QR កូដនៅក្នុងបន្ទះទិដ្ឋាការរឹង ដែលជួយប្រាប់ឲ្យដឹងសម្រាប់ QR កូដ ។
នាយកដ្ឋានបានឲ្យដឹងថា ប្រព័ន្ធទិដ្ឋាការឌីជីថលជំនាន់ថ្មីនេះ ការពណ៌នាលម្អិតរបស់វាមិនងាយ ស្រួលនោះទេ ។ ហេតុដូចនេះ ប្រព័ន្ធសហ្វវែរ នឹងបង្កើតទិដ្ឋាការចំនួនច្រើន ហើយ៣ទិដ្ឋាការ អាចនឹងតម្រូវទៅនឹងទំព័រ តែមួយនៃលិខិតឆ្លងដែន ។
នាយកដ្ឋានបានបញ្ជាក់ថា “ជាមួយនឹងប្រព័ន្ធថ្មីនេះដែរ សុវត្ថិភាព និងការគ្រប់គ្រងរបស់ទិដ្ឋាការ ត្រូវបានគេរំពឹងថា នឹងរឹងមាំថែមទៀត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា