បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារ ប្រេងកាតរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសកាលពីថ្ងៃមិថុនា គឺបានកើនឡើងទៅដល់៨៦,៧៦លានបារ៉ែល ឬត្រូវជាប្រាក់ដែលទទួលបាន ៦,១៤ពាន់លានដុល្លារ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា ប្រេងឆៅដែលបានលក់កាលពីខែមិថុនាទៅនេះ ជាធម្យមគឺមានតម្លៃប្រមាណជា ៧០,៧៧ដុល្លារក្នុងមួយបារ៉ែលដោយ ក្នុងនោះ៨៣,៦៩លានបារ៉ែល ត្រូវបាននាំចេញពីភាគកណ្តាលនៃ ប្រទេសនិងភាគខាងត្បូងខណៈដែល ភាគខាងជើងអាចនាំចេញបាន ៣,០៧លានបារ៉ែល។
គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ាក់ធ្លាប់ធ្វើការនាំចេញ ប្រេងឆៅបានរហូតទៅដល់១០០លានបារ៉ែល ក្នុងមួយខែជាមួយនឹងតម្លៃ ដែលខ្ពស់ជាងនេះប៉ុន្តែ OPEC Plus បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយផលិតកម្មប្រេងនៅគ្រប់បណ្តាប្រទេស ជាសមាជិតនិងទំលាក់តម្លៃផងក្នុងអំឡុងពេលនៃវិបត្តិកូវីដនេះ៕
ប្រែសម្រួល៖ស៊ុនលី