ព័ត៌មានអន្តរជាតិ

យន្តហោះរុស្ស៊ី ធ្វើសមយុទ្ធ ទំលាក់គ្រាប់ពិត ក្នុងសមុទ្រខ្មៅ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា យន្តហោះចម្បាំងជាច្រើន របស់ប្រទេសរុស្សីបាន

ចាប់ផ្តើមធ្វើសកម្មភាព អនុវត្តទំលាក់គ្រាប់ពិត ទៅលើនាវាសត្រូវនៅក្នុងសមុទ្រខ្មៅ។

រុស្សីបានប្រកាសទៀតថា វាគឺជាផ្នែកមួយនៃសមយុទ្ធជាច្រើន ដែលខ្លួនកំពុងរៀបចំនិងត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងពេលដែល

មានការកើនឡើងនៃសមយុទ្ធយោធា របស់ក្រុមអង្គការណាតូ និងបន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយនឹងនាវចម្បាំងរបស់អង់គ្លេស។

រំលឹកដែរថា កាលពីសប្តាហ៍មុនកងកម្លាំងយោធា របស់ទីក្រុងមូស្គូបានធ្វើការតាមដេញបាញ់នាវាចម្បាំង របស់អង់គ្លេសក្បែរតំបន់សមុទ្ររបស់

Crimea ដោយអង់គ្លេសឆ្លើយតបថា វាគឺជាសិទ្ធរបស់ខ្លួន នៅក្នុងតំបន់ព្រំដែនអន្តរជាតិប៉ុណ្ណោះ។

តំបន់ Crimea ត្រូវបានរដ្ឋាភិបាលលោកខាងលិច ចោទប្រកាន់ថាបានចូលគ្រប់គ្រងដោយខុសច្បាប់ ចេញពីប្រទេសអ៊ុយក្រែនតាំងតែពីឆ្នាំ២០១៤

ទាំងដែលរុស្ស៊ី មិនដែលបានខ្វល់ខ្វាយ ទៅនឹងការចោទប្រកាន់ទាំងនេះនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top