ព័ត៌មានអន្តរជាតិ

ចិនជំរុញប្រទេស នានាឲ្យសាង មហាកំផែង វ៉ាក់សាំងប្រឆាំង មេរោគកូរ៉ូណា

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានធ្វើការជំរុញ សហគមន៍អន្តរជាតិ ឲ្យធ្វើការកសាងឡើង នូវមហាកំផែងនៃភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩ ។

លោក វ៉ាង យី ដែលក៏ជាសមាជិក នៃក្រុមប្រឹក្សារដ្ឋផងនោះ បាននិយាយប្រាប់វេទិកាសន្តិភាព ពិភពលោក លើកទី៩ ដែលប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យ Tsinghua University ក្នុងរដ្ឋធានីចិនថា “យើងគួរតែប្រឈមមុខនឹងភាពលំបាក ដែលជិតមកដល់ទាំងអស់គ្នា” ។

លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានមានប្រសាសន៍យ៉ាងដូច្នេះផងថា “អាទិភាពបន្ទាន់បំផុត គឺដើម្បីពន្លឿងការកសាងមហាកំផែងភាពស៊ាំ ដើម្បីជារបងការពារមេរោគ ដើម្បីឆ្លងផុតពីការរើសអើង នយោបាយ និងធ្វើសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងការរាតត្បាត ជម្ងឺឆ្លងជាអន្តរជាតិ” ។

គួរបញ្ជាក់ថា ប្រទេសចិន ជាទីដែលមេរោគកូរ៉ូណា បានបង្ហាញខ្លួនជាលើកដំបូង នៅទីក្រុងវូហាន កាលពីចុងឆ្នាំ២០១៩ បានធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង ជាង៤៨០លានដូស ឲ្យទៅដល់ប្រទេសដទៃ ។

តាមសេចក្តីរាយការណ៍ លោក វ៉ាង យី បានមានប្រសាសន៍ថា ចិននឹងរក្សាបន្តធ្វើការងារ ដើម្បីធ្វើឲ្យកាន់ តែប្រសើរឡើង នូវភាពអាចរកបាននិងលទ្ធភាព អាចទិញបានថ្នាំវ៉ាក់សាំង នៅក្នុងបណ្ដាប្រទេស កំពុងតែអភិវឌ្ឍនានា ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top