ព័ត៌មានអន្តរជាតិ

ចិនដាក់បម្រាមកម្មវិធី កក់សេវាកម្ម ធ្វើដំណើរដ៏ល្បី ក្នុងស្រុក Didi

បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាកម្មវិធី Didi ដែលជាកម្មវិធីកក់ សេវាកម្មធ្វើដំណើរ ដ៏ល្បីល្បាញក្នុងស្រុក នោះគឺកំពុងបន្តជួបបញ្ហាកាន់តែខ្លាំង ហើយជាមួយនឹងក្រុមអ្នកច្បាប់ របស់ប្រទេសចិន។

ការិយាល័យទទួលបន្ទុកកិច្ចការងារ Cyberspace របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យម្សិលមិញដដែលនេះ បានធ្វើការប្រកាសដាក់បម្រាមមិនឲ្យ មានការដោនឡូតកម្មវិធី Didi ចេញពី App stores ឡើយដោយខ្លួនបានលើកឡើងថាវា គឺជាកម្មវិធីដែលកំពុងមាន ផលប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខអ៊ីនធឺណេត របស់អ្នកប្រើប្រាស់។

ក្រុមអ្នកច្បាប់របស់ចិន បាននិយាយថា Didi Chuxing ត្រូវបានយើងរកឃើញថា បានល្មើសនិងប្រឆាំងទៅនឹងច្បាប់របស់ចិន ជាច្រើនករណីហើយមកដល់ពេលនេះ អជ្ញាធរចិនក៏បានអំពាវនាវឲ្យ Didi ក្នុងការចាប់ផ្តើម ធ្វើការជួសជុលបញ្ហានេះឡើងវិញ ផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ Didi មានអ្នកប្រើប្រាស់ប្រចាំថ្ងៃសរុប ដល់ទៅ៣៧៧លាននាក់នៅទូទាំងប្រទេសចិន ប៉ុណ្ណោះប៉ុន្តែមានន័យថា អ្នកដែលបានដោនឡូតប្រើប្រាស់ វារួចទៅហើយនោះនឹងអាចមានសិទ្ធបន្តការប្រើប្រាស់ដដែល លើកលែងតែអ្នកដោនឡូតថ្មីប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top