ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិក ចេញគំរូថ្មី នៃយន្តហោះទម្លាក់ គ្រាប់ B-21 Raider

បរទេស ៖ កងទ័ពជើងអាកាស សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបង្ហាញនូវគំនូរ ជាគំរូថ្មី នៃយន្តហោះ ទម្លាក់គ្រាប់ B-21 Raider នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។

គំរូថ្មីនេះ គឺផ្អែកលើយន្តហោះពិតប្រាកដ និងការបកស្រាយ របស់វិចិត្រករ ចំពោះការរចនាយន្តហោះទម្លាក់គ្រាប់ ជាមួយមូលដ្ឋាន ទ័ពអាកាស Edwards នៅរដ្ឋកាលីហ្វូញ៉ា ជាទីដែលវានឹងឆ្លងកាត់ការ តេស្តសាកល្បង ។

គួរបញ្ជាក់ថា គម្រោង ការវិភាគនិងរបាយការណ៍ទាំងអស់ សម្រាប់ការហោះហើរ របស់យន្តហោះទម្លាក់គ្រាប់ B-21 Raider ក៏ដូចជាការតេស្ត សាកល្បងជាមូលដ្ឋាន នឹងត្រូវធ្វើឡើងដោយក្រុមតេស្ត ការហោះហើរលេខ៤២០ មានទីតាំងនៅមូលដ្ឋាន ទ័ពអាកាស Edwards នោះ ។

ក្រុមមន្ត្រីយោធាជាន់ខ្ពស់ បានផ្តល់សក្ខីកម្មក្នុងភាពពេញចិត្ត ចំពោះការសាងយន្តហោះនេះ បន្ថែមទៀត ហើយក្នុងពេលថ្មីៗនេះ កងទ័ពអាកាសអាមេរិក ក៏បានបង្កើតការបញ្ជាទិញ យន្តហោះនេះផងដែរ ។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B-21 Raider នេះ គឺជាយន្តហោះទម្លាក់គ្រាប់ ដ៏ទំនើបបំផុតក្នុងពេលបច្ចុប្បន្ន ដោយបំពាក់ជាមួយបេសកកម្ម នុយក្លេអ៊ែ ចម្ងាយឆ្ងាយ ដែលបង្កើតឡើងក្នុង DNA របស់វា ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top