បរទេស ៖ យោងតាមការបញ្ជាក់ របស់សមាគមន៍ រថយន្តរបស់អាមេរិក AAA នៅថ្ងៃពុធនេះបានឲ្យដឹងថា តម្លៃហ្កាសជាមធ្យម នៅក្នងប្រទេសនឹងត្រូវគេរំពឹងទុកកើនឡើង ទៅដល់៣,២៥ដុល្លារ ក្នុងមួយហ្គាឡុងនៅត្រឹមរដូវក្តៅ នេះហើយក៏ជាតម្លៃឡើងខ្ពស់ ជាលើកដំបូងមិនធ្លាប់មាន ឡើយចាប់តាំងតែពីខែតុលាឆ្នាំ២០១៤មក ។
មកដល់បច្ចុប្បន្នតម្លៃហ្កាស ជាមធ្យមរបស់អាមេរិក គឺ បានកើនឡើងដល់ទៅ៤០ភាគរយ មកហើយគិតតាំង តែពីដើមឆ្នាំមក គឺពី២,២៥ដុល្លារ ក្នុងមួយហ្គា ឡុងកាលពីថ្ងៃទី ១ ខែមករា មកដល់៣,១៣ដុល្លារក្នុងមួយហ្គាឡុង ហើយនៅត្រឹមថ្ងៃទី៦ ខែកក្កដា។
ក្នុងនោះ AAA បានព្យាករណ៍ថា តម្លៃនេះនឹងអាចកើនឡើងបន្ថែម ប្រមាណជា១០ទៅ២០ភាគរយ បន្ថែមទៀត នៅត្រឹមចុងខែសីហានេះ ឬប្រហែលជា ៣,២៥ដុល្លារ ក្នុងមួយហ្គាឡុង ឬច្រើនជាងនេះ៕
ប្រែសម្រួល៖ស៊ុនលី