ព័ត៌មានអន្តរជាតិ

លោក បៃដិន គាំទ្រយុគសម័យ លោក ត្រាំ ដែលច្រានចោល ការអះអាងដែនសមុទ្រុចិន ខាងត្បូង ស្ទើរទំាងអស់ជារបស់ចិន

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា រដ្ឋបាលរបស់លោក បៃដិន កាលពីថ្ងៃអាទិត្យ បានគាំទ្រការបដិសេធ យុគសម័យរបស់លោក ត្រាំ ចំពោះការទាមទារ ដែនសមុទ្រស្ទើរតែទាំងអស់ របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ។

រដ្ឋបាល ក៏បានព្រមានចិន ផងដែរថា រាល់ការវាយប្រហារណាមួយ ទៅលើប្រទេសហ្វីលីពីន នៅក្នុងតំបន់ផ្ទុះឡើង នឹងនាំឱ្យមានការឆ្លើយតប របស់សហរដ្ឋអាមេរិក ក្រោមសន្ធិសញ្ញា ការពារជាតិទៅវិញទៅមក ។

សារដ៏ម៉ឺងម៉ាត់ របស់ រដ្ឋមន្រ្តីក្រសួង ការបរទេស Antony Blinken បានចេញសេចក្តី ថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅមុនខួប៥ឆ្នាំ នៃសេចក្តីសម្រេច របស់សាលាក្តី អន្តរជាតិដែលគាំទ្រ ដល់ប្រទេសហ្វីលីពីន ប្រឆាំងនឹងការទាមទារដែន សមុទ្ររបស់ចិន ជុំវិញប្រជុំកោះ Spratly និងតំបន់ថ្មប៉ប្រះទឹក និងឆ្នេរខ្សាច់ដែលនៅក្បែរនោះ ។ ចិន បានច្រានចោលសេចក្តីសម្រេចនេះ ។

នៅមុនខួប៤ឆ្នាំ នៃសេចក្តីសម្រេច កាលពីឆ្នាំមុនរដ្ឋបាលលោក ត្រាំ បានចេញមុខគាំទ្រ សេចក្តីសម្រេចនេះ ប៉ុន្តែក៏បាននិយាយផងដែរថា ខ្លួនបានចាត់ទុកថា ជាការមិនស្របច្បាប់ស្ទើរ តែរាល់ការទាមទារដែន សមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង នៅខាងក្រៅដែនទឹក ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិរបស់ប្រទេសចិននោះ ។

សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីជំហរនេះឡើងវិញ ដែលត្រូវបានដាក់ ដោយរដ្ឋលេខាធិការរបស់លោក ត្រាំ គឺលោក Mike Pompeo ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top