ព័ត៌មានអន្តរជាតិ

លោក បៃដិន អំពាវនាវសារជាថ្មី ឲ្យហាមឃាត់ការប្រើប្រាស់ សព្វាវុធប្រហារ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវជាថ្មី ឱ្យហាមឃាត់អាវុធវាយប្រហារ ។

លោក បៃដិន បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ក្នុងអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់ក្រុមពន្លត់អគ្គិភ័យនៅទីក្រុង Nantucket រដ្ឋ Massachusetts ថា “ខ្ញុំនឹងព្យាយាមកម្ចាត់ អាវុធវាយប្រហារ” ។

ការលើកឡើងនេះ បានធ្វើឡើងចំពោះការបាញ់ប្រហារដ៏ល្បី ចំនួន២លើកនៅក្នុងរយៈ ពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

នៅក្នុងការបាញ់ប្រហារ នៅក្លឹបរាត្រី Colorado Springs កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងម្នាក់បានកាន់កាំភ្លើងស្ទីល AR-15 ដោយបានសម្លាប់ មនុស្ស៥នាក់ ខណៈមនុស្ស ១៩នាក់ផ្សេងទៀតរងរបួស ។

លោក បៃដិន បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំឈឺ និងធុញទ្រាន់នឹងការបាញ់ប្រហារទាំងនេះ” ។ “យើងគួរតែមានច្បាប់កាន់តែតឹងរ៉ឹងជាងនេះ” ។

ទោះជាយ៉ាងណាក៏ដោយ ឱកាសនៃការហាមប្រាមលើអាវុធ វាយប្រហារឆ្លងកាត់សភាអាមេរិក គឺមិនអាចទៅរួចទេនាពេលខាងមុខ ។

គណបក្សសាធារណរដ្ឋ នឹងចូលកាន់កាប់សភាតំណាងរាស្រ្ត អាណត្តិក្រោយ ហើយទំនងជាប្រឆាំងនឹងច្បាប់ ដើម្បីទប់ស្កាត់សិទ្ធិប្រើប្រាស់កាំភ្លើង ។

សហរដ្ឋអាមេរិក បានរងការបាញ់ប្រហារទ្រង់ទ្រាយធំ ជាង៦០០លើកមកទល់ពេលនេះ នៅក្នុងឆ្នាំនេះ យោងតាមបណ្ណសារអំពើហិង្សា ដោយកាំភ្លើង ៕

Most Popular

To Top