ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា គ្រាប់រ៉ុក្កែត បានដាក់គោលដៅទៅលើមូលដ្ឋាន ដ៏ធំបំផុត រស់ សហរដ្ឋអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារ ចុងក្រោយបង្អស់ ដែលបានកើតឡើង កាលពីពេលថ្មីៗនេះ ។
ទីភ្នាក់ងារ SANA បានឲ្យដឹងថា គ្រាប់ផ្លោងបានដាក់គោលដៅ សហរដ្ឋអាមេរិក ដែលស្ថិតនៅតំបន់ រុករកប្រេង al-Omar នៅ Deir al-Zour ស្ថិតនៅភាគខាងកើតប្រទេស ដែលធ្វើឲ្យមានផ្សែង ភាយពាសពេញមេឃ ។
មូលដ្ឋានខាងលើ បានត្រូវដាក់គោលដៅជារឿយៗ ដោយក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ ។
កាលពីថ្ងៃទី៧ ខែកក្កដា ការផ្លោងស្រដៀងគ្នានេះដែរ ដែលប្រើប្រាស់ដោយយន្តហោះ គ្មានមនុស្សបើក ។
ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅក្នុងប្រទេសស៊ីរី បានឲ្យដឹងថា ការវាយប្រហារ កាលពីថ្ងៃអាទិត្យ ត្រូវបានគេជឿជាក់ថានឹងបានអនុវត្ត ដោយក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់ នៅភាគខាងលិច នៃតំបន់ Euphrates River ក្នុងតំបន់ Deir al-Zour ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា