បច្ចេកវិទ្យា

គ្រាប់រ៉ុក្កែត ដ៏មានឥទ្ធិពលបំផុតមួយ របស់ពិភពលោកបានបាញ់បង្ហោះជាផ្លូវការហើយ

រូបភាពពី៖​ AFP

អាមេរិក៖ យានអវកាស និងក្រុមហ៊ុនទំនាក់ទំនងផ្កាយរណប SpaceX របស់លោក Elon Musk បានបាញ់បង្ហោះ Falcon Heavy Rocket របស់ខ្លួននៅថ្ងៃទី ២៨ ខែកក្កដា វេលាម៉ោង ១១:០៤ យប់ក្នុងស្រុកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការអវកាសណាសានៅរដ្ឋផ្លរីដា នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។

គ្រាប់រ៉ុក្កែតកំពុងបញ្ជូនផ្កាយរណបទំនាក់ទំនង Jupiter 3 ដែលផលិតដោយ Hughes Communications ទៅកាន់គន្លងតារាវិថី។
Hughes ត្រូវបានគ្រប់គ្រងដោយ EchoStar (SATS) ។ Hughes ពិពណ៌នាអំពី Jupiter 3 ជាផ្កាយរណបដែលមានដង់ស៊ីតេខ្ពស់ជ្រុល (UHDS) ជំនាន់ក្រោយ។

Hughes បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា Jupiter 3 ត្រូវបានគេរំពឹងថាជាផ្កាយរណបទំនាក់ទំនងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកនៅពេលវាបាញ់បង្ហោះ ។
វាបានបន្តថា Jupiter 3 នឹងផ្តល់ថាមពលដល់ផែនការសេវាកម្មជាមួយនឹងល្បឿនទាញយកកាន់តែខ្ពស់ ដោយចាប់ផ្តើមក្នុងយុគសម័យថ្មីនៃសេវាកម្មដែលមានល្បឿនលឿនជាងមុនសម្រាប់អ្នកប្រើប្រាស់ដែលនៅក្រៅបណ្តាញខ្សែកាប និងហ្វាយបឺ។

Jupiter 3 នឹងជំរុញឲ្យមានការរីកចម្រើនជាបន្តបន្ទាប់នៃ HughesNet នៅទូទាំងទ្វីបអាមេរិក។
វាក៏នឹងគាំទ្រ Wi-Fi ក្នុងជើងហោះហើរ ការតភ្ជាប់តាមសមុទ្រ បណ្តាញសហគ្រាស ការត្រឡប់មកវិញសម្រាប់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត (MNOs) និងដំណោះស្រាយ Wi-Fi សហគមន៍៕ ដោយ៖លី ភីលីព

Most Popular

To Top