បច្ចេកវិទ្យា

ស្លាកសញ្ញា ‘X’ ត្រូវបានដកចេញពីដំបូលទីស្នាក់ការ Twitter ជាផ្លូវការហើយ

រូបភាពពី៖​ AFP

សេនហ្វ្រេនស៊ីស្កូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ស្លាកសញ្ញា “X” អ៊ីយូតាដ៏ចម្រូងចម្រាសត្រូវបានដកចេញពីដំបូលនៃអតីតទីស្នាក់ការ Twitter នៅទីក្រុងសេនហ្វ្រេនស៊ីស្កូ ដោយមានសាក្សីជាច្រើននាក់បានបញ្ជាក់កាលពីថ្ងៃចន្ទលើវេទិកាដែលបានប្តូរឈ្មោះថ្មីរបស់នាយកប្រតិបត្តិ លោក Elon Musk ។

រូបភាពកម្មករសំណង់រុះរើផ្លាកសញ្ញានេះត្រូវបានគេបង្ហោះលើវេទិកាត្រូវបានគេស្គាល់ថា ជា Twitter ទោះបីជាក្រុមហ៊ុនមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈក៏ដោយ។ គិតត្រឹមល្ងាចថ្ងៃចន្ទ គណនីផ្ទាល់ខ្លួនរបស់លោក Musk នៅតែបង្ហាញសញ្ញាពន្លឺចាំងចេញពីដំបូលអគារ ខណៈទាំង Tweet របស់លោក និងផ្ទៃខាងក្រោយប្រវត្តិរូបរបស់លោក។

នេះបើយោងតាមអ្នកជួលម្នាក់ដែលមានកំហឹងបាននិយាយថា ទីក្រុងកាលីហ្វ័រញ៉ាបានដាក់ពាក្យបណ្តឹង និងបើកការស៊ើបអង្កេត បន្ទាប់ពីស្លាកសញ្ញាត្រូវបានដំឡើងកាលពីថ្ងៃសុក្រ ដោយពន្យល់ថា ការដំឡើស្លាកកសញ្ញានៅលើកំបូលអគារ ទាមទារការអនុញ្ញាត។

អ្នកជិតខាងបានត្អូញត្អែរជាបន្តបន្ទាប់ នៅពេលស្លាកសញ្ញាបានពន្លឺ ហើយបានបញ្ចេញពន្លឺដ៏ភ្លឺរបស់វាចូលទៅក្នុងអគារលំនៅដ្ឋានឆ្លងកាត់ផ្លូវ ដោយបំភ្លឺតំបន់នេះដូចជាពន្លឺថ្ងៃ។

ប៉ូលិសធ្លាប់បានព្យាយាមអន្តរាគមន៍ ខណៈកម្មករបានដករូបសញ្ញា Twitter និងបក្សីពណ៌ខៀវចេញពីខាងក្រៅអគារកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយអះអាងម្តងទៀតថាពួកគេខ្វះការអនុញ្ញាតឲ្យបិទផ្លូវ ប៉ុន្តែអាជ្ញាធរក្រោយមកបានទទួលស្គាល់ថា មិនមានឧក្រិដ្ឋកម្មណាមួយត្រូវបានប្រព្រឹត្តឡើយ ហើយការដកស្លាកសញ្ញានេះគឺ “មិនមែន” ជារឿងប៉ូលិស៕ ដោយ៖លី ភីលីព

Most Popular

To Top