បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តី រាយការណ៍ បាននិយាយថា សមយុទ្ធ Citadel Rumble 2021 ដែលជាសមយុទ្ធសម ការឆ្លើយតប ចំពោះគ្រោះរញ្ជួយដីរយៈពេល១សប្ដាហ៍ បានចាប់ផផ្តើមធ្វើ នៅថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក នៅភាគពាយព្យ នៃមហាសមុទ្រប៉ាស៊ីហ្វិក ។
ការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ ជាការតេស្តសាកល្បង សមត្ថភាពអង្គភាពទ័ពជើងទឹក ក្នុងការឆ្លើយតប ចំពោះគ្រោះមហន្តរាយជាច្រើន ហើយសម្រាប់ឆ្នាំ២០២១នេះ សេណារីយ៉ូរយៈពេលមួយសប្ដាហ៍ គឺមានពាក់ព័ន្ធជាមួយរឿងគ្រោះរញ្ជួយដី ដែលបង្កឲ្យមានព្រឹត្តិការណ៍ គ្រោះថ្នាក់ផ្សេងៗទៀត ។
ក្រុមគ្រប់គ្រងភាពអាសន្ន របស់ទ័ពជើងទឹក នឹងចូលរួមជាដៃគូជាមួយទីភ្នាក់ងារជំនួយមិនមែន យោធា ហើយដំណើរការនានា ដែលរួមមានទាំងការវាយតម្លៃ ពីការខូចខាត ផែនការជម្លៀសប្រជាជន និងការត្រៀមរៀបចំ សម្រាប់គ្រោះមហន្តរាយនេះ នឹងត្រូវបានតេស្តសាកល្បង នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ទ័ពជើងទឹក នៅថ្ងៃចន្ទសប្ដាហ៍នេះ ។
សេចក្តីថ្លែងការណ៍មួយ របស់ទ័ពជើងទឹកអាមេរិក បាននិយាយថា “សមយុទ្ធ CR21 នេះ នឹងធានាដល់សមត្ថភាពបន្តមានរបស់បុគ្គលិកទ័ពជើងទឹក ក្នុងការឆ្លើយតបយ៉ាង មានប្រសិទ្ធភាព ចំពោះព្រឹត្តិការណ៍គ្រោះមហន្តរាយ ដែលមិនបានដឹងដោយការហាត់ សមដូចជាការពិត រួមមានគ្រោះរញ្ជួយដី រលកយក្សស៊ូណាមិ និងការខូចខាតហេដ្ឋារចនា សម្ព័ន្ធទ្រង់ទ្រាយធំជាដើម” ៕
ប្រែសម្រួល៖ប៉ាង កុង